ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ិកស៊ិកូ បង្ហាញរថយន្តយោងអាកាស ជាលើកដំបូងរបស់ខ្លួន

ម៉ិកស៊ីកូៈ លោកប្រធានាធិបតី Enrique Pena Nieto នៃប្រទេស ម៉ិកស៊ីក បានសម្ពោធរថយន្តយោងអាកាស ជាលើកដំបូង កាលពីថ្ងៃអង្គារ ដើម្បីកាត់បន្ថយបញ្ហា កកស្ទះចរាចរក្នុងទីក្រុង ។ នេះដោយយោងតាម សារព័ត៌មានចិន ស៊ីនហួ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ ។

រថយន្តខ្សែយោងអាកាសនេះ ត្រូវបានគេហៅថា Mexicable និងរចនាឡើង ដើម្បីដឹកជញ្ជូនអ្នកដំណើរចំនួន ២៩០០០នាក់ ក្នុងមួយថ្ងៃ ដែលមានគោលដៅពីតំបន់ La Canada ទៅចំនុចកណ្ដាលក្រុងម៉ិកស៊ីកូ នៃប្រទេសម៉ិកស៊ិក។
ការកាត់បន្ថយភាពកកស្ទះចរាចរក្នុងទីក្រុង ដោយប្រើជម្រើសថ្មីនេះ អ្នកដំណើរត្រូវចំណាយពេល ១៧នាទី រង់ចាំក្នុងស្ថានីយ៍ រាល់ការផ្លាស់ប្តូរជើង ចេញដំណើរម្ដង ហើយក្នុងមួយរថយន្ដ តម្រូវឲ្យផ្ទុកអ្នកដំណើរបានត្រឹមតែ១០ នាក់ តែប៉ុណ្ណោះ។

គួរបញ្ចាក់ផងដែរថា រថយន្តខ្សែយោងអាកាសនេះ ចំណាយការសាងសង់ឡើង ដោយមានទុនវិនិយោគចំនួន ១.៧ ពាន់លានប៉េសូ ត្រូវ និង ៨៨ លានដុល្លារសហរដ្ឋអាមេរិក ៕

photo_2016-10-06_10-35-45photo_2016-10-06_10-35-55

មតិយោបល់