ព័ត៌មានជាតិ

បុរសម្នាក់លោតពីលើរូបចម្លាក់យក្សបាក់កស្លាប់

បន្ទាយមានជ័យ:  បុរសម្នាក់ បានលោតទម្លាក់ខ្លួនពីលើរូបចម្លាក់យក្ស ដើម្បីធ្វើអត្តឃាត បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៥នាទីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវចូលប្រសាទបន្ទាយឆ្មារខាងត្បូង ស្ថិតក្នុងភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី ដុំ ចិត្រ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រុំ សាម៉េត ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកបានឲ្យដឹងទៀតថា ជនរងគ្រោះបានលោតទម្លាក់ខ្លួនពីលើរូបចម្លាក់យក្សទាញព្រ័ត្រនៅមុខខ្លោងទ្វារចូលប្រាសាទបន្ទាយឆ្មារទិសខាងត្បូង បណ្ដាលឲ្យបាក់កស្លាប់ភ្លាមៗតែម្ដង។

បើតាមសាច់ញាតិបានបញ្ជាក់ថា ជនរងគ្រោះមានសតិមិនប្រក្រតី(សរសៃប្រសាទ)ហើយធ្លាប់រត់ចូលរថយន្ត ធ្លាប់លោតរបៀបនេះជាញឹកញាប់។ បច្ចុប្បន្នសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

photo_2016-10-06_11-36-56

photo_2016-10-06_11-36-52

មតិយោបល់