វ៉ាស៊ីនតោន ៖ សហរដ្ឋកំពុងជួយដល់រដ្ឋាភិបាល នីហ្សេរីយ៉ា ដើម្បីស្វែងរក សិស្សសាលាស្រីចំនួន ២០០ នាក់ ដែលត្រូវបានពួកសកម្មជនប្រយុទ្ធ ចាប់ខ្លួន ។នេះបើតាមសម្តីរបស់ សេតវិមាន បានឲ្យដឹងកាលពីថ្ងៃចន្ទកន្លងទៅ។
មន្ត្រីខាងសេតវិមានបានឲ្យដឹងថា ជំនួយរបស់អាមេរិក គឺផ្តោតសំខាន់ ជួយដល់នីហ្សេរីយ៉ា លើករណី សិស្សសាលស្រីៗចំនួន ២០០ នាក់ដែលត្រូវបានពួកសកម្មជនប្រយុទ្ធ ចាប់ខ្លួន ។ រឿងនេះដែរវាជារឿងសោនាដកម្ម ដ៏គួរឲ្យខ្លាច នៅនីហ្សេរីយ៉ា ។
លោក Carney បាននិយាយថា ប្រធានាធិបតី រ៉ាក់ អូបាម៉ា បានជំរាបជូនជាច្រើនដង លើបញ្ហានេះ និងក្រុមសន្ថិសុខជាតិតាមដានយ៉ាងជិតស្និទ្ធ លើបញ្ហានេះ ។
ក្មេងស្រីចំនួន ២០០ នាក់ ដែលមកពីសហគមន៍ Chibok នាភាគឥសាន ប្រទេស នីហ្សេរីយ៉ា ត្រូវបានបាត់ខ្លួនកាលពីខែ មេសាកន្លងទៅ ។ដោយកាលពីថ្ងៃចន្ទកន្លងទៅនេះ ក្រុម បូកូ ហារ៉ាម បានអះអាងថា ពួកគេនឹងធ្វើសកម្មភាពលក់ក្មេងស្រីទាំងនោះ ។
លោក Carney បានបន្តថា ក្រុម បូកូ ហារ៉ាមគឺជាក្រុមភេរវកម្ម កាចសាហាវយោងឃ្នង និងមានគំនិតអាក្រក់។
អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងក្នុងសន្និសីទកាសែតឲ្យដឹងថា ក្មេងស្រីជាច្រើន នេះ ទំនងជា ក្រុម បូកូ ហារ៉ាមគឺជាក្រុមភេរវកម្ម នោះ បានផ្លាស់ប្តូរឲ្យពួកគេ ទៅក្រៅប្រទេស ជាពិសេសប្រទេសជិតខាងតែម្តង។
សូមបញ្ជាក់ផងដែរថា កាលពីខែ វិច្ឆិកា ក្រុម បូកូ ហារ៉ាម ត្រូវបានជាប់ក្នុងបញ្ជីខ្មៅ របស់ សហរដ្ឋអាមេរិក ដែលជាក្រុម ភេរវកម្ម និងអាមេរិកហាមប្រាមជាច្រើនចំណុចលើហិរញ្ញវត្ថុ ចំពោះក្រុមនេះដែរ៕
មតិយោបល់