ព័ត៌មានសុខភាព

អ្នកម្តាយដែលចិញ្ចឹមកូនដោយទឹកដោះ អាចរួចផុតពីជំងឺមហារីក និងគាំងបេះដូង

បរទេសៈ ការបំបៅដោះកូនមិនត្រឹមតែអាចជួយឲ្យទារកមានសុខភាពល្អប៉ុណ្ណោះទេ ថែមទាំងជួយការពារអ្នកម្តាយឲ្យរួចផុតពីជំងឺមហារីកសុដន់ និងជំងឺបេះដូងថែមទៀត។

បើយោងតាមការស្រាវជ្រាវមួយបានបង្ហាញថា អ្នកម្តាយដែលចិញ្ចឹមកូនដោះទឹកដោះ អាចកាត់បន្ថយជំងឺមហារីកសុដន់, មហារីកក្រពេញអូវែមុនពេលអស់រដូវ, ជំងឺទឹកនោមផ្អែម, ជំងឺលើសឈាម និងជំងឺគាំងបេះដូង។

ចំពោះកុមារដែលបៅដោះម្តាយវិញ អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកឈាម, ឆ្លងមេរោគត្រចៀក, ដំបៅពោះវៀន, ឆ្លងមេរោគក្រពះ, ឆ្លងមេរោគផ្លូវដង្ហើម, ជំងឺធាត់ និងបញ្ហាផ្សេងៗទៀត។

ប៉ុន្តែបច្ចុប្បន្ននេះមានអ្នកម្តាយជាច្រើនបានបំបៅដោះកូនបានតិចបំផុត ហើយប្រើទឹកដោះគោជំនួសវិញ។ នេះជាមូលហេតុដែលធ្វើឲ្យក្មេងៗភាគច្រើនមានរាងកាយមិនសូវមាំមួន និងឧស្សាហ៍ឈឺញឹកញាប់។

ក្រុមអ្នកជំនាញបានផ្តល់អនុវសាសន៍ថា ដើម្បីទទួលបានសុខភាពល្អទាំងម្តាយ និងកូន ស្ត្រីគួរតែបំបៅដោះកូនចាប់តាំងពីពេលកើតមកភ្លាមរហូតដល់អាយុ ៦ខែ៕

breast-feed-protect-mother

មតិយោបល់