ព័ត៌មានសុខភាព

ធាតុផ្សំ៥មុខ អាចសង្គ្រោះបញ្ហាសុខភាពបានច្រើនយ៉ាង

បរទេសៈ ប្រសិនបើអ្នកមានទម្លាប់ចូលគេងភ្លាម បន្ទាប់ពីការទទួលទានអាហារឆ្អែត អ្នកនឹងភ្ញាក់នៅកណ្តោលយប់ ដោយសារតែក្រពះធ្វើទុក្ខ។ ជាពិសេស វាអាចបណ្តោលឲ្យប៉ះពាល់ដល់ការរំលាយអាហារ, ក្រហាយទ្រូង, ចាល់ជាតិអាស៊ីត និងគេងមិនលក់។

តែសំណាងល្អ ឱសថធម្មជាតិដែលផ្សំឡើងពី ខ្ញី, រមៀត, ម្រេច, ទឹកឃ្មុំ និងទឹដោះគោដូង(ទឹកដោះគោផលិតពីដូង) អាចជួយដោះស្រាយបញ្ហាទាំងនេះបាន។ ព្រោះទឹកដោះគោដែលផលិតពីដូង អាចប្រឆាំងនឹងមេរោគ, ការពារបញ្ហារំលាយអាហារ ឬក្រពះ។ សំខាន់បំផុតគឺរមៀត វាអាចផ្តល់អត្ថប្រយោជន៍ច្រើនលើសគេដូចជា៖

  • បំបាត់ការឈឺសន្លាក់។
  • បន្សាបជាតិពុលពីក្នុងថ្លើម និងធ្វើឲ្យមុខងារថ្លើមប្រសើរឡើង។ មិនតែប៉ុណ្ណោះ វាធ្វើឲ្យប្រសើរឡើងនូវលំហូរទឹកប្រមាត់ និងការពារគ្រួសក្នុងប្រមាត់។
  • ការពារឈាមខាប់ និងបង្កើនចលនាឈាមរត់។
  • ជួយពង្រឹងបំពង់រំលាយអាហារ និងការពារដំបៅដោយសារតែឥទ្ធិពលនៃថ្នាំសម្លាប់មេរោគ។
  • បំបាត់ការឈឺចាប់ និងគ្រុនក្តៅ។
  • ការពារ និងព្យាបាលជំងឺមហារីក។

បរិមាណនៃរបស់ដែលអ្នកត្រូវការ ដើម្បីផ្សំជាឱសថ៖

  • ម្សៅរមៀត ១ស្លាបព្រា
  • ខ្ញីស្រស់មួយចំណិតប្រវែង ១អ៊ីញ ឬម្សៅខ្ញី ១ស្លាបព្រា
  • ម្សៅម្រេច ១ ភាគ៤ ក្នុង ១ស្លាបព្រា
  • ទឹកឃ្មុំ ១ស្លាបព្រា
  • ទឹកដោះគោផលិតពីដូង ២ពែង(coconut milk)

ការរៀបចំ៖
យកគ្រឿងផ្សំទាំងអស់នេះដាក់ចូលទៅក្នុងចានមួយ លើកលែងតែទឹកឃ្មុំប៉ុណ្ណោះ។ ចាប់ផ្តើមកូរឲ្យរលាយចូលគ្នាឲ្យសព្វ បន្ទាប់ផ្ទេរចូលទៅក្នុងកូនឆ្នាំមួយ។ យកទៅដុតកម្តៅឲ្យពុះ រួច បន្ថយភ្លើងតិចៗរំងាស់ឲ្យបាន ៥នាទី។ ចុងក្រោយបន្ថែមទឹកឃ្មុំចូល ហើយទទួលទានខណៈដែលនៅក្តៅឧណ្ឌៗ។

រូបមន្តមួយនេះពិតជាសាមញ្ញ ហើយងាយស្រួលក្នុងការរៀបចំ ខណៈដែលភេសជ្ជៈនេះមានឥទ្ធិលដល់ការរំលាយអាហារ និងជួយការពារបញ្ហាក្រពះ។

អ្នកត្រូវប្រើប្រាស់ល្បាយមួយនេះ មុនពេលចូលគេងរយៈពេល ១ម៉ោង នៅពេលព្រឹកឡើង អ្នកនឹងមានអារម្មណ៍ស្រស់ថ្លា ហើយពោរពេញទៅដោយថាមពល៕

amazing-5ingredient

មតិយោបល់