ព័ត៌មានជាតិ

ផឹកស្រាស្រវឹងនិយាយដៀមដាម ផ្ទុះហិង្សាទាញកាំបិតផ្គាក់កាប់រយះក្បាល និងស្មា

បាត់ដំបង: បុរសម្នាក់បានរងរបួសរយះក្បាល និងស្មា បន្ទាប់ពីជនបង្ក២នាក់ទាញកាំបិតផ្គាក់កាប់ ខណ:ផឹកស៊ីស្រវឹងហើយនិយាយដៀមដាមពាក្យសម្ដីដាក់គ្នា ក៏ផ្ទុះហិង្សានេះតែម្ដង។ ករណីហិង្សាដោយចេតនានេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល៨និង៤៥នាទីយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ នៅនៅចំណុចភូមិ ត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ ជាតិ ពិន ភេទប្រុស អាយុ១៧ឆ្នាំ ទី២ឈ្មោះ ជាតិ ផ្កាយព្រឹក ភេទប្រុស អាយុជាង២០ឆ្នាំ បានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះ ទិត ម៉ៅ ភេទ ប្រុស អាយុ៣២ឆ្នាំ អ្នកទាំង៣រស់នៅភូមិឃុំកើតហតុជាមួយគ្នា បណ្តាលឲ្យរងរបួសធ្ងន់។ បន្ទាប់ពីធ្វើសកម្មភាពរួច កម្លាំសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ជាតិ ពិន រីឯចំណែកឈ្មោះ ជាតិ ផ្កាយព្រឹក បានរត់គេចខ្លួនបាត់។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីផ្ទុះហិង្សាខាងលើនេះ គឺដោយសាតែជនរងគ្រោះផឹកស្រាស្រវឹង ហើយនិយាយដៀមដាមទៅលើផ្ទះជួលនៅក្បែរគ្នា ពេលនោះឪពុកជនសង្ស័យទាំង២នាក់បាននិយាយថា កុំមាត់ឡូឡាអី បើស្រវឹងហើយទៅដេកទៅ ឮដូច្នោះជនរងគ្រោះក៏បានដើរសំដៅចូល រួចក៏មានការ​ទាស់ពាក្យសម្ដីគ្នាយ៉ាងខ្លាំង ឈានដល់ទាញកាំបិតផ្គាក់កាប់គ្នាយ៉ាងសាហាវតែម្ដង៕

photo_2016-10-07_17-54-01

photo_2016-10-07_17-53-52

photo_2016-10-07_17-53-55

photo_2016-10-07_17-53-57

photo_2016-10-07_17-53-59

មតិយោបល់