ព័ត៌មានជាតិ

កូរ៉េខាងជើង​ទាមទារ​ឲ្យមាន​ការរំសាយ​សមយុ​ទ្ធយោ​ធាអា​មេរិក​និង​កូរ៉េខាងត្បូង​

​ព្យុង​យ៉ាង​៖​ប្រទេស​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ពុធ​នេះ​បានប្រកាស​ធ្វើការ​ទាមទារ​ឲ្យមាន​ការបញ្ឈប់​នូវ​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​មួយ​រវាង​កងទ័ព​អាមេរិក​និង​កូរ៉េ​ខាងត្បូង​ដែល​នឹង​ត្រូវ​ធ្វើឡើង​នៅ​ដើម​ខែ​ក្រោយ​។​

​នៅក្នុង​សេចក្តីប្រកាស​មួយ​របស់​អ្នកនាំពាក្យ​មួយ​រូប​របស់​គណៈកម្មាកា​រ​បង្រួបបង្រួម​ជាតិ​ជាតិ​កូរ៉េ​របស់​កូរ៉េ​ខាងជើង​បាន​ប្រមាន​ថា​អាមេរិក​និង​កូរ៉េខាងត្បូង​មិនគួរ​ប្រើប្រាស់​ការធ្វើ​សមយុទ្ធ​យោធា​នោះ​ទេ​នៅពេលដែល​ស្ថាន​ការតានតឹង​ដែល​កំពុងតែ​មាន​រវាង​ឧបទ្វីប​កូរ៉េ​នោះ​ហើយ​លោក​បាន​បញ្ជាក់ថា​ទៀត​ថា​ចំណង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​គឺ​ត្រូវបាន​ជារឿយៗ​ត្រូវបាន​រងគ្រោះ​ថា្នក់​ដោយសារតែ​ល្បែង​សង្គ្រាម​បែបនេះ​។​

​គួរបញ្ជាក់​ថា​ការធ្វើ​សមយុទ្ធ​យោធា​រួម​ដ៏​ធំ​រវាង​ប្រទេស​អាមេរិក​និង​កូរ៉េខាងត្បូង​នឹង​ប្រព្រឹតិ្ត​ទៅ​នា​ចុងខែ​កុម្ភៈ​និង​អូសបន្លាយ​ដល់ខែ​មេសា​នេះ​៕​
north-korea

មតិយោបល់