ព័ត៌មានជាតិ

ទះកំផ្លៀងក្មេងប្រុសអាយុ៦ឆ្នាំ ហើយយកដុំថ្មញាត់មាត់

ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់ ត្រូវឪពុកម្ដាយក្មេងប្រុសរងគ្រោះប្ដឹងនគរបាលឃាត់ខ្លួន បន្ទាប់ពីប្រើអំពើហិង្សាលើកូនរបស់គាត់ ដែលជាអ្នករស់នៅក្បែរខាងគ្នា។ ករណីបានកើតឡើងកាលពីវេលម៉ោង១១និង៣០នាទីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា កុមារារងគ្រោះមានឈ្មោះ ណា រាជ អាយុ៦ឆ្នាំ រស់នៅជាមួយឪពុកម្ដាយកន្លែងកើតហេតុខាងលើ។ ចំណែកបុរសបង្ករបួសស្នាមឈ្មោះ លឹម សុខា ហៅវុធ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ លក់ដូរ មានលំនៅដ្ឋានផ្ទះលេខ88C ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីក្រុមគ្រួសារបានឲ្យដឹងថា មុនកើតហេតុកុមារារងគ្រោះតែងតែទៅរត់លេងនៅផ្ទះបុរសបង្ក ដោយសារផ្ទះនៅជិតខាងគ្នា មួយសន្ទុះក្រោយមកកុមារបានយំរត់ចេញមកវិញ ហើយប្រាប់ឪពុកម្ដាយថា ជនបង្កបានវ៉ៃ ដោយចាប់ក្ដិចដៃ ទះកំផ្លៀង ពេលកុមារាយំបានយកដុំថ្មញាត់មាត់ថែមទៀត។

ដោយឡែកសម្ដីបុរសបង្កបានឲ្យដឹងថា កុមារឈ្មោះ ណារាជ បានមកលេងផ្ទះគាត់ជាប្រចាំ និងបានរើកកាយអ៊ីវ៉ាន់ចាប់ហួយសម្រាប់លក់ដូរក្នុងផ្ទះ ទើបគាត់ខឹង តែគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ដោយគាត់គ្រាន់តែក្ដិចដៃរួចដេញឲ្យចេញក្រៅវិញតែប៉ុណ្ណោះ។

ក្រោយកើតហេតុបុរសបង្ក ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅហៅមកសាសួរយោងតាមទៅលើពាក្យបណ្តឹងរបស់ឪពុកម្ដាយកុមាររងគ្រោះ៕

hit-kid-6

hit-kid-1

hit-kid-2

hit-kid-3

hit-kid-4

hit-kid-5

មតិយោបល់