ព័ត៌មានជាតិ

ស្លាប់ ៣នាក់ និងរបួស ១១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៨តុលា

ភ្នំពេញ: យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៩លើក ( យប់៤លើក ) បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់, រងរបួសធ្ងន់ ១០នាក់ ( ស្រី៣នាក់ ) និងរងរបួសស្រាល ១នាក់ (ប្រុស)។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៤គ្រឿង រួមមាន ម៉ូតូ ចំនួន ១០គ្រឿង រថយន្តធុនតូច ចំនួន ២គ្រឿង , រថយន្តធុនធំ ២គ្រឿង និងយានផ្សេងៗ ចំនួន ០គ្រឿង, ថ្មើរជើង ០នាក់ , កង់ ០គ្រឿង ។
ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ៤លើក (ស្លាប់១នាក់), បត់គ្រោះថ្នាក់ ០លើក (ស្លាប់០នាក់), ស្រវឹង ០លើក (ស្លាប់០នាក់) , ងងុយដេក ១លើក (ស្លាប់១នាក់) មិនគោរពសិទ្ធិ ១លើក (ស្លាប់១នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ០នាក់) , ប្រជែង ៤លើក (ស្លាប់១នាក់) , កត្តាយានយន្ត ១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៧នាក់ ( យប់៤នាក់ ) ។

គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៨លើក និងផ្លូវខេត្ត-ក្រុង ចំនួន ១លើក , ផ្លូវលំ ០លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៤លើក និងរថយន្តធុនតូច ១លើក, រថយន្តធុនធំ ១លើក, ត្រាក់ទ័រ ០លើក , យានផ្សេងៗ ០លើក ។
យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តពោធិសាត់ ២លើក ស្លាប់១នាក់ របួស២នាក់ (ស្រី១នាក់) , តាកែវ ១លើក ស្លាប់ ១នាក់ របួស ០នាក់, បន្ទាយមានជ័យ ០លើក ស្លាប់០នាក់ របួស០នាក់ , កែប ០លើក ស្លាប់០នាក់ របួស០នាក់ ភ្នំពេញ ០លើក ស្លាប់០នាក់ និង ខេត្តបាត់ដំបង ១លើក ស្លាប់១នាក់ របួស០នាក់ ។

ប្រភពព័ត៌មានពីនាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២,២៨៤គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៧២៦គ្រឿង និងពិន័យសរុប ចំនួន ១,៥៥៨គ្រឿង៕

គ្រោះថ្នាក់ចរាចរ

គ្រោះថ្នាក់ចរាចរ

គ្រោះថ្នាក់ចរាចរ

មតិយោបល់