ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវរថយន្ត​កុងតឺន័រ​បុកបាក់ជើងស្ដាំ

ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់បានរងរបួសបាក់ជើងស្តាំ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយសាររថយន្តកុងតឺន័របុក។

ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ តាមផ្លូវវ៉េងស្រេង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងមានឈ្មោះ ទូច ចំរើន អាយុ៥០ឆ្នាំ ក្រោយកើហេតុ ត្រូវបានក្រុមសង្គ្រោះ711 កងពលតូចលេខ70 ជួយសង្គ្រោះ រួចដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ៕

photo_2016-10-09_07-43-07photo_2016-10-09_07-43-09photo_2016-10-09_07-43-11photo_2016-10-09_07-43-13

មតិយោបល់