ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

វាយប្រហារតាមដែនអាកាសនៅយេម៉ែន សម្លាប់មនុស្សជាង ១៤០ នាក់ និងជាង ៥០០នាក់ទៀតរងរបួស

យេម៉ែន: មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ (UN) បាននិយាយថា មនុស្សជាង ១៤០ នាក់ ត្រូវបានសម្លាប់ និងជាង ៥០០ នាក់ទៀត កំពុងរងរបួស ដោយសារការវាយប្រហារផ្លូវអាកាស អំទ្បុងពេលជួបជុំក្នុងពិធីបុណ្យសពមួយ នៅរដ្ឋធានី Sanaa ប្រទេសយេម៉ែន។ នេះបើយោងតាមរយ: សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៦។

លោក Jamie McGoldrick មន្ត្រីសម្របសម្រួលផ្នែកមនុស្សជាតិរបស់ UN ប្រចាំប្រទេសយេម៉ែន បានធ្វើការថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារដ៏គួរឲ្យរន្ធត់នេះ។

រដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុមឧទ្ទាម Houthi បាននិយាយថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើងដោយក្រុមចម្រុះដឹកនាំដោយ Saudi ជាមួយនឹងការគាំទ្រពីរដ្ឋាភិបាលយេម៉ែន ដែលទទួលស្គាល់ជាអន្តរជាតិ។

យ៉ាងណាមិញការលើកទ្បើងនេះ ត្រូវបានក្រុមចម្រុះអះអាងបដិសេធផងដែរ។

ចាប់តាំងពីសង្គ្រាមក្នុងប្រទេសនេះ បានចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៤ រហូតដល់ពេលនេះ ឃើញថា ជនស៊ីវិលរាប់ពាន់នាក់ហើយ ត្រូវបានសម្លាប់។

គួរបញ្ជាកដែលថា ការវាយប្រហារនេះ បានធ្វើទ្បើងនៅទីតាំងបុណ្យសពរបស់ឪពុករដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Galal al-Rawishan ដែលជាសម្ព័ន្ធមិត្តពួកឧទ្ទាម និងអតីតប្រធានាធិបតីលោក Ali Abdullah Saleh៕

yemens-rebel-funeral-hall-attack-kills-scores

yemens-rebel

មតិយោបល់