ភ្នំពេញៈ មកទល់ពេលនេះ វេទិកាបង្ហាញខ្លួនរបស់តារាភាពយន្ត និងជាតារាចម្រៀងល្បីឈ្មោះប្រចាំប្រទេសថៃនាង ខេតទ្រីយ៉ា អ៊ីងលីស ហៅកាត់ថា នៅតែមានអ្នកសរសើរថាទាក់ទាញ។ ទាំងទឹកដមសំឡេង ទាំងស្ទីលក្រមិចក្រម៉ើមទាក់ទាញមហាជនឲ្យគាំទ្រ និងស្ទីលរាំតែម្ដង តារាស្រីរូបនេះមានភាពរស់រវើកយ៉ាងខ្លាំង ទើបគេឃើញអ្នកទស្សនាជាជនជាតិកម្ពុជាមានការទះដៃ និងរាំរែកតាមបទចម្រៀងរបស់នាង បើទោះជាមិនដឹងថាអត្ថបទបទរបស់នាងមានខ្លឹមសារបែបណា។
យ៉ាងណាបទដែលនាងបកស្រាយលើឆាកតន្ត្រី«ខ្មែរញញឹម»របស់ប៉ុស្ដិ៍លេខ៥នោះ សុទ្ធតែជាបទដែលមានតារាចម្រៀងខ្មែរយកមកបកច្រៀង ហើយក្លាយជាបទល្បីទាំងអស់។ ខេតទ្រីយ៉ា អ៊ីងលីស នៅតែមានរាង និងមុខមាត់ក្មេង បើទោះជានាងមានវ័យជ្រេទៅហើយ។
សូមទស្សនាកម្រងរូបភាពរបស់នាងនៅប៉ុស្ដិ៍លេខ៥ កាលពីយប់ថ្ងៃទី៨ តុលា មុននេះ ថានាងបញ្ចេញស្ទីលយ៉ាងណាខ្លះ ទើបបានធ្វើឲ្យអ្នកគាំទ្រពេញចិត្តចំពោះការបង្ហាញវត្តមានរបស់នាង៖
https://youtu.be/i4t2cUtswQI
មតិយោបល់