តាកែវៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តមួយគ្រឿងបើកបរដោយបុរសម្នាក់ខ្វះការប្រុងប្រយត្ន័បានជ្រុលទៅបុកម៉ូតូមួយគ្រឿងដែលកំពុងបើកបរដោយបុរសម្នាក់ពេញទំហឹង បណ្តាឲ្យអ្នកបើកម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរដាច់ដៃ ដាច់ជើងស្លាប់យ៉ាងអាណោចអាធ័មនៅលើដងផ្លូវ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចខាងត្បូងផ្សារត្រាំខ្នារប្រហែល១គីឡូម៉ែត្រ ក្នុងស្រុកបាទី ខេត្តតាកែវ ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្បែកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត កាមរី មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Q-2998 បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿន លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តខាងលើបានរេចង្កូតមកបុកម៉ូតូម៉ាក ហុងាដសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ 1BW-2519 ដែលកំពុងបើកបរដោយបុរសម្នាក់យ៉ាងពេញទំហឹង រួចបន្តបុកអូសជនរងគ្រោះរហូតបណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ដាច់ដៃ ដាច់ជើងយ៉ាងអាណោចអាធ័មតែម្តងចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានបើកធ្លាក់ពីផ្លូវ បណ្ដាលឲ្យរងការខូចខាតរថយន្តអស់មួយផ្នែកធំ ។ ហើយបន្ទាប់ពីកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ជំនាញ បានចុះមកធ្វើការពិនិត្យនិងវាស់វែងដល់កន្លែងកើតហេតុ ផងដែរ៕
មតិយោបល់