ម៉ាទ្បេស៊ី: ប៉ូលិសម៉ាឡេស៊ី បានចាប់ខ្លួនជនសង្ស័យភេរវករ ១៦ នាក់ ក្នុងនោះ ១៤ នាក់ ត្រូវបានចោទប្រកាន់ថា ជាមេក្លោងស្ថិតនៅពីក្រោយការបំផ្ទុះគ្រាប់បែកមួយ នៅក្លិប Movida ក្នុងតំបន់ Puchong នៃរដ្ឋ Selangor កាលពីខែមិថុនា។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦។
ជនសង្ស័យទាំងអស់ ជាជនម៉ាឡេស៊ី លើកលែងតែម្នាក់ មកពីប្រទេសអាហ្វ្រិកខាងជើង។
អគ្គអធិការប៉ូលិស លោក Khalid Abu Bakar បានឲ្យដឹងថា ជនសង្ស័យទាំនេះ មានអាយុចន្លោះពី ២០ ទៅ ៣៨ ឆ្នាំ ត្រូវបានចាប់ខ្លួនបន្ទាប់ពីប្រតិបត្ដិការប្រឆាំងភេរវកម្ម នៅរដ្ឋ Selangor, Kelantan, Perak, Kedah, Penang និង Sabah ចន្លោះពីខែកញ្ញាទី២១ និងខែតុលាទី៦។
ក្នុងសេចក្តីថ្លែយរបស់លោក បានបញ្ជាក់ទៀតថា ពាណិជ្ជករ ទីប្រឹក្សាសាលារៀនម្នាក់ សិស្សម្នាក់ និងបុគ្គលិកធនាគារម្នាក់ ត្រូវបានឃុំខ្លួន ក្នុងចំណោមពួកគេផងដែរ៕
មតិយោបល់