ព័ត៌មានជាតិ

រកឃើញស្ថានីយចំនួន២ទីតាំង លក់ប្រេងជូនអតិថិជនក្នុងរង្វាស់រង្វាល់មិនគ្រប់ចំនួន

តាកែវៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា សាខា ក.ប.ប. ប្រចាំខេត្តតាកែវ បានចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ ប្រេងឥន្ធនៈនៅក្នុងខេត្តតាកែវ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ ដោយរកឃើញថាស្ថានីយចំនួន ២ទីតាំង បានលក់ប្រេងជូនអតិថិជនក្នុងរង្វាស់រង្វាល់មិនគ្រប់ចំនួន ។ បន្ទាប់ពីរកឃើញភាពមិនប្រក្រតី មន្ត្រី ក.ប.ប. បានធ្វើការពិន័យដល់ម្ចាស់សា្ថនីយទាំង ២ទីតាំង ទៅតាមនីតិវិធី ដែលមានចែងក្នុងច្បាប់ ស្ដីពិកិច្ចការពារអ្នកប្រើប្រាស់ ។

ជាមួយគ្នានោះផងដែរ មន្ត្រី ក.ប.ប. ក៏បានធ្វើការណែនាំដល់ម្ចាស់ស្ថានីយទាំងអស់ ឱ្យប្រកបអាជីវកម្មរបស់ខ្លួនដោយតម្លាភាព និងសមធម៌ ព្រមទាំងឈរលើស្មារតីសុចរិតភាព និងការទទួលខុសត្រូវ ៕

មតិយោបល់