ព័ត៌មានជាតិ

អតីតមន្ត្រីក្រសួងកសិកម្ម ឈ្នះលុយ៥ម៉ឺនដុល្លារអាមេរិក

ភ្នំពេញៈ មន្ត្រីចូលនិវត្តន៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អស់រយៈពេលប្រមាណជាង៦ឆ្នាំហើយនោះ មានភ័ព្វសំណាងឈ្នះបាននូវរង្វាន់ធំជាទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារអាមេរិក។ នៅវេលាម៉ោង២៖៣០នាទី រសៀលថ្ងៃទី១០ ខែតុលានេះ ក្រុមហ៊ុន សែលកាត បាននាំយកនូវរង្វាន់ជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ទៅប្រគល់ជូនដល់ផ្ទះតែម្ដង ដែលមានទីតាំងក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

លោក អ៊ឹម ខន មានវ័យ៥៨ឆ្នាំ ដែលអះអាងថា ជាមន្ត្រីចូលនិវត្តន៍របស់ក្រសួងកសិកម្ម តាំងពីអំឡុងឆ្នាំ២០០០នោះ ខ្លួនបានឈ្នះនូវរង្វាន់ធំចំនួន៥ម៉ឺនដុល្លារអាមេរិក ពីក្រុមហ៊ុនសែលកាត ក្នុងកម្មវិធីឈ្នះលុយសុទ្ធ១ម៉ឺនដុល្លារ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦។ លោកថា នឹងយកលុយដ៏ច្រើននេះ ទៅពង្រីករបរបើកបោកអ៊ុតខោអាវសម្រាប់ផ្គត់ផ្គង់ជីវភាពបន្ថែម និងត្រៀមទុកសម្រាប់ខ្លួននៅពេលវ័យកាន់តែជ្រេទៅនោះ។

កម្មវិធីឈ្នះលុយសុទ្ធ១ម៉ឺនដុល្លារ បានផ្ដល់ឱកាសដល់អតិថិជនសែលកាត ឈ្នះជាទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ ដោយអតិថិជនគ្រាន់តែទូរស័ព្ទ ឬផ្ញើសារ “10K” ទៅកាន់លេខ ៨៨៨៨ ដើម្បីទទួលបានលេខកូដសំណាងទាំង៦ខ្ទង់។ ការចាប់រង្វាន់ នឹងមានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់សែលកាត https://www.facebook.com/CellcardFanPage/ ឬតាមកញ្ចក់ទូរទស្សន៍ MyTV នាវេលាម៉ោង៦ល្ងាច ជារៀងរាល់ថ្ងៃ ហើយសែលកាត នឹងទាក់ទងអ្នកឈ្នះតាមរយៈ ០៧៧ ៩៩៩ ១៩៧៕

cellcard_10k_10_10_16_001cellcard_10k_10_10_16_002cellcard_10k_10_10_16_004cellcard_10k_10_10_16_003cellcard_10k_10_10_16_005cellcard_10k_10_10_16_006

មតិយោបល់