ព័ត៌មានជាតិ

អភិបាលខណ្ឌដង្កោដឹកនាំកម្លាំងចុះបង្ក្រាបមេកន្ទុយលេខ ក្បែរផ្សារសារឿនយ៉ានី

ភ្នំពេញៈ ក្រោយពីការចុះផ្សាយព័ត៌មានជុំវិញមេកន្ទុយលេខនៅខណ្ឌដង្កោភ្លាម លោក នុត ពុតដារ៉ា អភិបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងសន្តិសុខខណ្ឌចុះបង្ក្រាប និងឃាត់ខ្លួនមេកន្ទុយលេខម្នាក់និងកូនម្នាក់កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ស្ថិតនៅម្តុំផ្សារទំនើបសារឿនយ៉ានី ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។

ជាក់ស្តែងនៅក្នុងការបង្ក្រាបនេះដែរ សមត្ថកិច្ចបានធ្វើការចាប់ខ្លួនបានស្ត្រីពីរនាក់ ម្នាក់ជាមេកន្ទុយលេខ និងម្នាក់ទៀតជាកូនកញ្ច្រែង រួមទាំងដកហូតបានសម្ភារៈសម្រាប់កត់កន្ទុយលេខតុកត់ឆ្នោត ក្រដាស់កត់កន្ទុយលេខជាច្រើនសន្លឹក ម៉ាស៊ីនគិតលេខ ប៊ិច បន្ទាត់ រួមនិងសម្ភារៈមួយចំនួនទៀត ។

ក្រោយធ្វើការឃាត់ខ្លួនលោកអភិបាលខណ្ឌ បានបញ្ជូនស្រ្តីម្នាក់ ដែលជាកូនកញ្ច្រែងទៅអប់រំ ចំណែកស្រ្តីជាមេកន្ទុយលេខ និងសម្ភារៈដែលជាវត្ថុតាងត្រូវបាន លោក អភិបាលខណ្ឌប្រគល់ទៅឲ្យ ព្រហ្មទណ្ឌនគរបាលខណ្ឌដង្កោធ្វើការសាកសួរ តែគួរឲ្យសោកស្តាយ ក្រោយពេលសាកសួរអស់រយៈពេលជិតបីម៉ោង លោកណាំ ប៊ុនណារ័ត្ន អធិការងទទួលបន្ទុកព្រហ្មទណ្ឌបានប្រាប់ក្រុមអ្នកសារព័ត៌មានដែល ចុះទៅយកព័ត៌មានប្រចាំខណ្ឌថាស្ត្រីខាងលើដែលជាមេកន្ទុលេខនេះ គាត់ជាអ្នកកត់កន្ទុយ លេខមានច្បាប់និងអាជ្ញាប័ណ្ណ របស់គាត់ត្រឹមត្រូវ និងបិទទ្វារបញ្ជាកូនចៅមិនឲ្យថតរូបមេកន្ទុយលេខនិងមិនឲ្យស្គាល់ឈ្មោះស្រ្តីជាមេកន្ទុយលេខនោះឡើយ ៕

https://youtu.be/Wy1W8YAVEdY

មតិយោបល់