ព័ត៌មានជាតិ

កម្លាំងប៉េអឹមខេត្ត សហការជាមួយប៉េអឹម ស្រុកកូនមុំ ចាប់គោយន្តដឹកឈើប្រណីតខុសច្បាប់មួយគ្រឿង

រតនគិរីៈ កម្លាំងប៉េអឹមខេត្តបានសហការជាមួយកម្លាំងប៉េអឹមស្រុកកូនមុំបានស្ទាក់ចាប់គោយន្ត១គ្រឿងដឹកឈើសុក្រំ។ ប្រតិបត្តិការស្ទាក់ចាប់គោយន្ត១គ្រឿងនេះធ្វើឡើងនៅវេលាម៉ោង៤និង៣០នាទីល្ងាចនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ខណ:កំពុងបើកបរលើផ្លូវលំមួយខ្សែ ស្ថិតនៅភូមិតាអង ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។

ប្រភពពីសមត្ថកិច្ចដែលចុះបង្ក្រាបបានឲ្យដឹងថា គោយន្តកែឆ្នៃ១គ្រឿងដឹកឈើសុក្រំពេញមួយគោយន្តដឹកចេញពីឃុំតឺនស្រុកកូនមុំ ឆ្ពោះមកក្រុងបានលុង ត្រូវអស់ល័ក្ខ សមត្ថកិច្ចចាប់បាន។

ប្រភពបន្តទៀតថា គោយន្តនឹងវត្ថុតាងខាងលើនេះសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត បាននាំយកមករក្សាទុក នឹងប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើខេត្ត នៅល្ងាចថ្ងៃដដែលនេះដើម្បីចាត់ការបន្តតាមនិតិវិធី។ ប្រភពពីសមត្ថកិច្ច បានខ្សឹបប្រាប់ឲ្យដឹងថា ឈើ១គោយន្តកែឆ្នៃនេះជាឈើ របស់សមត្ថកិច្ចម្នាក់នៅស្នងការនគរបាលខេត្តរតនគិរី ជាឈ្មួញដុះស្លែរកស៉ីឈើជាយូឆ្នាំមកហើយ មិនដែលអស់លោកសមត្ថកិច្ចជំនាញពាក់ព័ន្ធធ្វើបង្ក្រាបឡើយ៕

photo_2016-10-10_19-47-20photo_2016-10-10_19-47-22photo_2016-10-10_19-47-26photo_2016-10-10_19-47-28photo_2016-10-10_19-47-30

មតិយោបល់