ព័ត៌មានជាតិ

ខឹងម្ដាយចុងស្ដីបន្ទោស យក​ដែក​ប្រវែង​ ១​ម៉ែត្រ វាយបណ្ដាលឲ្យរងរបួសធ្ងន់ និងដុតផ្ទះឆេះខ្ទេច ត្រូវនគរបាលឃាត់ខ្លួន

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មាន​ករណី​ហិង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់ទោស​មួយ​កើតឡើង​ បង្ក​ដោយ​បុរស​ម្នាក់​បាន​យក​ដែក​ប្រវែង​ ១​ម៉ែត្រ​ វាយ​ទៅ​លើ​ម្ដាយចុង​របស់​ខ្លួន ​បណ្តាល​អោយ​រង​របួស​ធ្ងន់ធ្ងរ ​រួច​បន្ត​ដុត​បំផ្លាញ​លំនៅ​ដ្ឋា​ន​របស់​ខ្លួន​ទៀត​ ដោយសារ​ខឹង​ម្ដាយចុង​ស្ដីបន្ទោស​ខ្លួន​ ។​

ហេតុការណ៍​ដ៏​រន្ធត់​នេះ​ កើតឡើង​នៅ​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០២១​ វេលា​ម៉ោង ​៩និង​១០​នាទីយប់​ ចំណុច​វត្ត​ភ្នំ​ស្លឹក​ ស្ថិត​ក្នុងភូមិ​បឹង​អំពិល​ ឃុំ​ស្ដៅ​ ស្រុក​រតន​មណ្ឌល​ ខេត្តបាត់ដំបង​ ។​

​លោក​វរសេនីយ៍ឯក​ សន​ និល​ អធិការ​នគរបាល​ស្រុករ​រន​មណ្ឌល​ បានអោយ​ដឹង​ថា​ ជនល្មើស​ប្រព្រឹត្តិ​អំពើ​ហិង្សា​ខាងលើ​ឈ្មោះ​ ណាត​ មក​រា​ ភេទ​ប្រុស​ អាយុ​ ២៥​ឆ្នាំ​ រស់នៅ​ចំណុច​កើតហេតុ​ខាងលើ​ បាន​ធ្វើ​សកម្មភាព​យក​ដែក​ប្រវែង​ ១​ម៉ែត្រ​ វាយ​ទៅ​លើ​ម្ដាយចុង​របស់​ខ្លួន​ឈ្មោះ​ សុខ​ យី​ម​ អាយុ ​៥៨​ឆ្នាំ​ បណ្ដាល​អោយ​បាក់ដៃ​ខាងស្ដាំ​ របួស​ខ្នងជើង​ខាងស្ដាំ​ និង​បែកក្បាល​ផ្នែក​ខាងស្ដាំ​ (​រង​របួសធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​)​។​

ក្រោយ​ធ្វើ​សកម្មភាព​រួច​ ជនសង្ស័យ​បាន​ដុត​បំផ្លិចបំផ្លាញ​លំនៅ​ឋាន​របស់​ខ្លួន​មាន​ទំហំ​ ៣​ម៉ែត្រ​ x​ ៤​ម៉ែត្រ​ (​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ជញ្ជាំង​ស័ង្កសី​)​ ព្រមទាំង​ឆេះ​ម៉ូតូ​ចាស់​ចំនួន​ ០២​គ្រឿង​ ខូចខាត​ទាំងស្រុង​ ។​

​ករណី​នេះ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​រតន​មណ្ឌល​ និង​រៀបចំ​សំណុំរឿង​ ដើម្បី​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

មតិយោបល់