ព័ត៌មានជាតិ

ខណ្ឌពោធិ៍សែនជ័យ! ម៉ោង៥:៣០នាទី ទើបមានភ្លើងប្រើវិញ

ភ្នំពេញ: យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា មានករណីដាច់ចរន្តអគ្គិសនីនៅបន្ទប់ភ្លើងលេខ៧៣៨ មូលហេតុដោយសារមានកំហូចខ្សែណឺតបណ្ដាញតង់ស្យុងទាប(LV) ក្រោមដី ដែលមានទីតាំងស្ថិតនៅ បុរីអាកាសចរណ៍ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនប្រើប្រាស់ឡើងវិញនៅមុនវេលាម៉ោង៥និង៣០នាទីល្ងាច៕

មតិយោបល់