កណ្តាលៈ ជនសង្ស័យចំនួន ០២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីពួកគេប្រុងចែកចាយថ្នាំញៀន ដែលទើបទិញពីម្តុំតំបន់សេដ្ឋកិច្ចពិសេស។
ហេតុការណ៍ឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ៥ និង២០នាទីល្ងាច ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំភូមិចំការគួយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យទាំង ០២នាក់នោះ ទី១/ឈ្មោះមោះ ផន សៅណា ហៅខ្នា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិប្របវត្តឃុំព្រៃពួចស្រុកអង្គស្នួលខេត្តកណ្ដាល និងទី២/ឈ្មោះ អ៊ីង ភារុទ្ធ ភេទប្រុស អាយុ២០ឆ្នាំមុខរបស់មិនពិត រស់នៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល។
ការឃាត់ខ្លួននោះ សមត្ថកិច្ចក៏បានដកហូត ថ្នាំម្សៅពណ៌សរថ្លាសង្ស័យថាសារធាតុ ញៀន(០១កញ្ចប់តូច) និងទូរស័ព្ទដៃម៉ាកអិនចុចពិល០១ គ្រឿង។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើកម្លាំងផ្នែកជំនាញបានទទួលព័ត៌មានពីកំលាំងផ្ដល់ព័ត៌មានថាមានមុខសញ្ញាកំពុងតែជួញដូរថ្នាំញៀននៅចំណុចខាងលើ ទើបសមត្ថកិច្ចធ្វើការបង្ក្រាប និងឃាត់ខ្លួនមុខសញ្ញាបាន០១នាក់ ដើម្បីត្រួតពិនិត្យមុខសញ្ញារកឃើញម្សៅពណ៌សថ្លាសង្ស័យថាសារធាតុញៀនចំនួន០១កញ្ចប់តូច បន្ទាប់មកបានបន្តធ្វើការឃាត់ខ្លួនបានជនល្មើស ១នាក់ទៀតនៅចំណុចភូមិត្រពាំងជ្រៅឃុំក្រាំងម្កាក់ស្រុកអង្គស្នួល។
តាមចម្លើយសារភាពរបស់ជនពីជនល្មើសបានឆ្លើយថា ចំពោះថ្នាំញៀនទាំងនេះខ្លួនបានទិញពីមុខសញ្ញានៅក្នុងតំបន់សេដ្ឋកិច្ចដើម្បីយកមកចែកចាយបន្ត។ បច្ចុប្បន្នជនល្មើសត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តនីតិវិធីច្បាប់៕
មតិយោបល់