ព័ត៌មានជាតិ

គណៈប្រតិភូអន្តរក្រសួងជិះឧទ្ធម្ភាចក្រ២គ្រឿង ត្រួតពិនិត្យឈើល្មើសនៅក្នុងភូមិសាស្ត្រភូមិភាគឦសាន

ភ្នំពេញៈ នៅព្រឹកព្រលឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នេះប្រតិភូអន្តរក្រសួងនិងគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានចេញដំណើរតាមឧទ្ធម្ភាគចក្រចំនួន២គ្រឿង ទៅត្រួតពិនិត្យឈើល្មើសដែលឃាត់ទុកនៅក្នុងភូមិសាស្ត្រភូមិភាគឦសានប្រទេស។

ការចុះត្រួតពិនិត្យនេះ យោងតាមស្មារតីអង្គប្រជុំនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពលោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។

សមាសភាពទាំងអស់រួមមាន រដ្ឋមន្ត្រី រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកជំទាវ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មការជាតិ ជាច្រើនរូបផងដែរ៕

2804161 2804162 2804163

មតិយោបល់