ព័ត៌មានជាតិ

សូមជួយស៊ែរបន្តផង! បុរសម្នាក់ជិះម៉ូតូស្លាកលេខ1CK-6435 ជួបគ្រោះថ្នាក់ស្លាប់ពេលនេះមិនទាន់រកសាច់ញាតិឃើញទេ

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឲ្យ បុរសម្នាក់ត្រូវបានស្លាប់ភ្លាមៗ ដែលត្រូវរថយន្តកុងតីន័របុកចំពេញទំហឹង បណ្ដាលឲ្យម៉ូតូខ្ទាតចូលខាងក្រោមរថយន្ត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣៥នាទីរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ ត្រង់ចំណុចនឹងផ្សារថ្នល់បត់ខាងជើង ឃុំបឹងក្រាញ់ខាងជើង ក្នុងស្រុកសំរោង ខេត្តតាកែវ ។

សពជនគ្រោះមិនទាន់ស្គាល់អត្ដសញ្ញាណនឹងសាច់ញាតិនៅឡើយទេ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលហេតុការណ៍គេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ1CK-6435 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ខណ:ពេល មកដល់ត្រង់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តម៉ាកកុងតីន័រសណ្ដោងរុឺម៉កពណ៍សលាយខៀវមួយគ្រឿងពាក់ស្លាកលេខ ព្រះសីហនុ3A-6962 ដឹកជញ្ជូនរបស់ក្រុមហ៊ុនបើកដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ជ្រុលមុខពេញទំហឹងបណ្ដាលឲ្យម៉ូតូខ្ទាតចូលទៅក្រោមរថយន្តរោងការខូចខាតនិងម្ចាស់ដួលបោកក្បាលស្លាប់ភ្លាមៗនូវក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។
ក្រោយកើតហេតុសមត្ថកិច្ចចុះដល់ទីតាំងកន្លែងកើតហេតុ យកសម្ភាររក្សាទុក និងស្វែងរកសាច់ញាតិសពមកធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់