ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

តុលាការក្រុុងភ្នំពេញ កាត់ទោសក្រុមអ្នកវាយតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ នៅព្រឹកនេះ

ភ្នំពេញ: នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ តុលាការក្រុងភ្នំពេញនឹងបើកសវនាការជំនុំជម្រះទោស ក្រុមជនជាប់ចោទែដលបាន វាយក្រុមអ្នកតំណាងរាស្ត្រគណៈបក្សសង្គ្រោះជាតិហើយ។

ជនសង្ស័យ១៖ ឈ្មោះ ចាយ សារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ២៖ ឈ្មោះ ម៉ៅ ហឿន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង ៣៖ ឈ្មោះ ស៊ុត វណ្ណនី ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនដៃដល់ទាំង៣រូបនេះ បានចេញមកបង្ហាញខ្លួននៅចំពោះមុខគណៈកម្មការស្រាវជ្រាវស៊ើបអង្កេត ករណីបង្ករបួសស្នាម លើអ្នកតំណាងរាស្រ្តរបស់ក្រសួងមហាផ្ទៃ កាលពីវេលាម៉ោង១៦និង៣០នាទីល្ងាច ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥។

ប្រវត្តិរឿង

បុរសជាជនដៃដល់ចំនួន៣រូប ដែលបានចូលខ្លួនទៅសារភាពថាបានប្រើអំពើហិង្សាលើអ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិពីររូប នៅចំពោះមុខគណៈកម្មការស្រាវជ្រាវ ស៊ើបអង្កេត ករណីបង្ករបួសស្នាមលើអ្នកតំណាងរាស្រ្ត ត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។

ក្រោយពីបានធ្វើការស៊ើបសួរអស់រយៈពេលពេញមួយថ្ងៃ ជនដៃដល់ទាំងបីខាងលើ ត្រូវបានលោកព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ សម្រេចចោទប្រកាន់ចំនួន២បទល្មើស គឺ បទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស យោងតាមមាត្រា ២១៨, ៤១១នៃក្រមព្រហ្មទណ្ឌកម្ពុជា បន្ទាប់មកត្រូវបានលោកចៅក្រមស៊ើបសួរ អ៊ី ឋាវរះសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃសរ។

គួររំលឹកថា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក គង់ សុភា និង លោក ញ៉យ ចំរើន ត្រូវបានជនដៃដល់វាយតប់ ឲ្យរងរបួសធ្ងន់ធ្ងរ និង សន្លប់ នៅក្រៅវិមានរដ្ឋសភា កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ខណៈអ្នកទាំងពីរ ជិះរថយន្តបម្រុងនឹងចេញពីរដ្ឋសភា, ហើយបច្ចុប្បន្ននេះ តំណាងរាស្ត្រទាំងពីរនាក់នេះ កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យនាទីក្រុងបាងកក ប្រទេសថៃ៕

photo_2016-04-28_08-58-55 photo_2016-04-28_08-58-55 (2) photo_2016-04-28_08-58-541 2 3 5 6

មតិយោបល់