ភ្នំពេញៈ ក្មេងស្រីម្នាក់បានជិះម៉ូតូក្នុងល្បឿលឿនទៅអកហ្សឺជាមួយរថយន្តមួយគ្រឿងដែលកំពុងខូចដាច់កាឡេឈប់ពាក់កណ្តាលផ្លូវដោយមិនបានដាក់ស្លាកសញ្ញាចរាចរណ៍សម្គាល់ ទើបបណ្តាលឲ្យក្មេងស្រីរូបនោះចាប់ហ្វ្រាំងដួលអូសជាង ៥ម៉ែត្រ ហើយក៏បានទៅបុកចូលពីខាងក្រោយគូទរថយន្ត សំណាងល្អរងរបួសស្រាល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ដែលនៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅត្រង់ចំណុចមុខហាងស្រីមុំពន្លឺមានលក់បាយម្ហូបកម្ម៉ង់ ក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផៃ ស្រីនិច ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្សថ្នាក់ទី១១នៃវិទ្យាល័យព្រែកលៀប ស្នាក់នៅភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។ ចំណែកឯម្ចាស់រថយន្តបង្កបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុក្ខតែរថយន្តនៅកន្លែងកើតហេតុ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ត មួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-0022 បានខូចដាច់កាឡេកំពុងតែឈប់ជួសជុលនៅកណ្តាលផ្លូវ ដោយមិនបានដាក់ស្លាកសញ្ញាចរាចរណ៍សម្រាប់សម្គាល់ពីក្រោយនោះទេ ស្របពេលនោះជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CA-7646 ម្នាក់ឯងចេញពីផ្ទះទៅរៀនអង់គ្លេសនៅម្តុំផ្សារតូច ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ដោយជិះតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅស្របទិសគ្នា ខណៈពេលកំពុងបើកបរមកដល់ចំណុចកើតហេតុខាងលើ ជនរងគ្រោះក៏បានអកហ្សឺចាប់ហ្វ្រាំងអូសជាង ៥ម៉ែត្របុកគូទចូលពីក្រោយក្រោមរថយន្តតែសំណាងល្អអ្នកបើកបររងរបួសស្រាល រីឯអ្នកបើកបររថយន្តបង្កក្រោយកើតហេតុរត់គេចខ្លួនបាត់។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូមករក្សាទុក្ខនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីរង់ចាំការដោះស្រាយគ្នាតាមនីតិវិធីច្បាប់៕
https://youtu.be/ORkmZn1Rjt4
មតិយោបល់