ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ពង្រឹងការគ្រប់គ្រងប្រព័ន្ធលូនិងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់

ភ្នំពេញៈ ការពង្រឹងការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ជាកិច្ចការដ៏សំខាន់ ខណៈដែលចំនួនប្រជាជននិងសកម្មភាពអភិវឌ្ឍន៍នៅតាមទីប្រជុំជនក្រុងកំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះបានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រួតពិនិត្យចុងក្រោយលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ដោយមានការចូលរួមពីសំណាក់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ។

លោកបានថ្លែងឲ្យដឹងថា គោលបំណងនិងគោលដៅសំខាន់នៃអនុក្រឹត្យនេះគឺដើម្បីធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងប្រព័ន្ធលូនិងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ តាមរយៈ ទី១.ការពង្រឹងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន អង្គភាពជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធ។ទី២.ការប្រគល់មុខងារប្រតិបត្តិ និងថែទាំទៅឲ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ទី៣.ជំរុញការចូលរួម និងលើកកម្ពស់ការយល់ដឹងជាសាធារណៈរបស់ប្រជាពលរដ្ឋអំពីការប្រើប្រាស់សេវាគ្រប់គ្រងទឹកកខ្វក់និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងទី៤.ការជំរុញឲ្យមានការចូលរួមពីដៃគូអភិវឌ្ឍន៍ និងផ្នែកឯកជន ក្នុងការអភិវឌ្ឍន៍ ឬវិនិយោគសាងសង់ប្រតិបត្តិការ និងថែទាំប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ក្នុងអង្គប្រជុំនេះដែរ ក៏បានពិនិត្យនិងឯកភាពលើសេចក្ដីព្រាងអនុក្រឹត្យនេះជារួម ដោយសម្រេចរៀបចំដាក់ជូនរាជរដ្ឋាភិបាលពិនិត្យនិងអនុម័ត ៕

ក្រសួងបរិស្ថានក្រសួងបរិស្ថានក្រសួងបរិស្ថានក្រសួងបរិស្ថានក្រសួងបរិស្ថាន

មតិយោបល់