រតនគិរីៈ កំពូលវិហារ វត្តស្រែអង្ក្រង បានរងការបែកបាក់ ដោយសារត្រូវរន្ទះបាញ់ចំ កាលពីវេលាម៉ោង១២យប់រំលងអាធ្រាតឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ។ នេះបើយោងតាមការឲ្យដឹងពីនគបាលស្រុកកូនមុំ។
លោក ភោគ សារិទ្ធ អធិការនគរបាលស្រុកកូនមុំបានប្រាប់ឲ្យដឹងថា ក្នុងអំឡុងម៉ោងជាង១២យប់ឈានចូលថ្ងៃទី១១ខែតុលានេះបន្ទាប់ពីមានភ្លៀងធ្លាក់ផងនោះកំពូលដែលខ្ពស់ជាងនៃព្រះវិហារវត្តស្រែអង្ក្រងស្ថិតនៅភូមិ ស្រែអង្ក្រង ឃុំ ត្រពាំងក្រហម ស្រុកកូនមុំ បានរងការខូចខាតយ៉ាងធ្ងន់ដោយសាររន្ទះបាញ់ត្រូវ។
លោក អធិការ បានបញ្ជាក់ទៀតថា ក្នុងហេតុការណ៍គ្រោះធម្មជាតិនេះមិនមានគ្រោះថ្នាក់ដល់ព្រះសង្ឃក្នុងវត្ត និងប្រជាពុទ្ធបរិស័ទណាមួយអង្គនាក់នោះទេ៕
មតិយោបល់