ព័ត៌មានជាតិ

មេព្រៃ​ចាប់​ឈើ នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កា​បី បាន​ជាង​៤០​ដុំ នៅ​ស្រុក​ស្នួល

​ក្រចេះ ៖ ឈើ​ធ្នង់​ប្រមាណ​ជាង​៤០​ដុំ​ដែល​ឈ្មួញ​យក​ទៅ​លាក់ទុក ក្នុង​ចំការ​ស្វាយចន្ទី ត្រូវបាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ ស្រុក​ស្នួល ចាប់​រឹបអូស​បាន​កាលពី វេលា​ម៉ោង​១២ ថ្ងៃ​២៥ ខែ​កុម្ភះ​នេះ នៅ​ចំណុច​ភូមិ​ជើង​ឃ្លេ​រ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ។​
បើ​តាម​ប្រភព​ពី​មន្ត្រី​ម្នាក់​បាន​ឃ្សឹប​ថា ឈើ​ធ្នង់​ដែល​សមត្ថកិច្ច ចាប់​រឹបអូស​បាន​នោះ​គឺជា​របស់ មន្ត្រី​ប៉ូលីស​ឈ្មោះ កែវ វ៉ាត (​ហៅ​វឿន​) ដែល​ថ្មីៗ​នេះ​ទើប​និង​ទទួល​តំណែង​ជា នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កា​បី ។

ប្រភព​បន្តរ​ថា មេ​ឈ្មួញ​ឈ្មោះ កែវ វ៉ាត (​ហៅ​វឿន​) គឺជា​អ្នកជំនួញ​ឈើ​ខុសច្បាប់​ជា​យូ​ណាស់​មកហើយ ដែល​គេ​បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​តាម​រថយន្ត ផ្ទាល់ខ្លួន និង​មួយចំនួនទៀត​ទិញ​ពី​ម៉ូតូ ដឹកយក​ទៅ​ស្តុក​ទុក​នៅ​ក្នុង​ចំការ​ស្វាយចន្ទី ក្បែរ​កា​រាស់​សាំង​របស់​ខ្លួនៅ​ចំណុច​ខាងលើ រហូតទល់​តែ​បាន​ច្រើន ទើប​គេ​ដឹក​តាម​រថយន្ត​កែឆ្នៃរ​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ។​

មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆ្លូង បានអោយដឹងថា ឈើ​ប្រមាណ​ជាង​៤០​ដុំ​ស្មើ​និង​ជាង ត្រូវបាន​សមត្ថកិច្ច រឹបអូស​យក​ទៅ​រក្សាទុក​នៅ សង្កាត់រដ្ឋបាល​ព្រៃឈើ ស្នួល និង​បាន​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​៕​
2015-02-26_102843

មតិយោបល់