Post News Media ព័ត៌មានជាតិ រថយន្តម៉ាកCam...

រថយន្តម៉ាកCamary បាឡែនពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2P-9689បុកជាមួយម៉ូតូម៉ាក Zoomer ស្រីម្នាក់រងរបួសធ្ងន់នៅ…

ព្រះសីហនុ: ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅវេលាម៉ោងប្រហែល៦និង០០នាទីព្រលប់ នៅក្រុម30 ភូមិ3សង្កាត់លេខ1 ក្រុងព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៏មួយកើតឡើងរវាងរថយន្តម៉ាកCamary បាឡែនពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2P-9689 និងម៉ូតូម៉ាក Zoomer ពណ៌ក្រហម+ស ស្លាកលេខគ្មាន អ្នកបើកបរឈ្មោះ ឡេង ថ ភេទ ស្រី អាយុ
57 ឆ្នាំ ខ្មែររបរ លក់ដូរ រស់នៅ ក្រុម34 ភូមិ3 សង្កាត់លេខ1 ក្រុងព្រះសីហនុ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ។ បើតាមសមត្ថកិច្ចអះអាងថា ក្រោយហេតុការណ៏អ្នកបើកបររថយន្តបានបើករត់គេចត្រឡប់ក្រោយ មិនឈប់នៅកន្លែងកើតហេតុឡើយ ។ ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕