ព័ត៌មានជាតិ

សត្វព្រៃចំនួនពីរប្រភេទត្រូវបានក្រុមអន្តរាគមន៍បង្ក្រាបសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើថ្នាក់ជាតិ ធ្វើការបង្ក្រាបបាន

ស្ទឹងត្រែង: សត្វព្រៃចំនួនពីរប្រភេទត្រូវបានក្រុមអន្តរាគមន៍បង្ក្រាបសត្វ ព្រៃចល័តនៃរដ្ឋបាលព្រៃឈើថ្នាក់ជាតិសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ រួមនឹងអង្គការសម្ព័ន្ធមិត្តសត្វព្រៃធ្វើការបង្ក្រាបនិងរឹបអូសបានជាច្រើនគីឡូ ខណ:ពេលដែលក្រុមឈ្មួញកំពុងតែដាក់លក់នៅលើទីផ្សារក្នុងទីរួមខេត្តកាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ។

ចំពោះការចុះបង្ក្រាបសត្វព្រៃខាងលើ គឺកម្លាំងជំនាញនិងសមត្ថកិច្ចចាប់មិនបានអ្នកលក់ទេព្រោះថាពេលដែលកម្លាំងចម្រុះចុះទៅដល់កន្លែងនោះភ្លាមក្រុមឈ្មួញហាក់បីដូចជាមានគេប្រាប់ឲ្យបានដឹងមុន ទើបនាំគ្នារត់គេចខ្លួនបាត់អស់រលីងតែម្តងនៅបន្សល់ទុកតែសាច់សត្វបន្តិចបន្តួច ដែលកម្លាំងដកហូតបាន រួមមានដូចជា
សាច់ជ្រូកព្រៃស្រស់ចំនួន ១១គីឡូក្រាម និងសាច់ឈ្លុសស្រស់ ទម្ងន់២០គីឡូក្រាមកន្លះផងដែរ សរុបទាំងអស់មានទម្ងន់៣១គីឡូក្រាមកន្លះ។

បច្ចុប្បន្ន សាច់សត្វព្រៃទាំងអស់នោះត្រូវបានកម្លាំងចម្រុះធ្វើការប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើខេត្តយកទៅកប់រឺ ដុត ចោល នៅសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ ៕

សត្វព្រៃ

សត្វព្រៃ

សត្វព្រៃ

សត្វព្រៃ

មតិយោបល់