ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀងចុះពិនិត្យស្ថានភាពទឹកជំនន់ ទន្លេវ៉ៃគោ

ស្វាយរៀង: លោកម៉ែន វិបុល អភិបាលនៃគណ:អភិបាលខេត្តស្វាយរៀងបានដឹកនាំមន្ទីរអង្គជំនាញ និងអាជ្ញាធរក្រុងស្វាយរៀង ចុះត្រួតពិនិត្យស្ថានភាពកម្ពស់ទឹកទន្លេវ៉ៃគោ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ ស្ថិតនៅលើទំនប់បង្ហៀរពោធិ៍តាហោ សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ក្នុងការចុះត្រួតពិនិត្យនេះដែរ លោកអភិបាលខេត្ត បានណែនាំអំពីវិធានការការពារ និងបញ្ជៀសការជន់លិចដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង ហើយនៅរសៀលនេះ រដ្ឋបាលខេត្តនិងមន្ទីរអង្គភាពនានាជុំវិញខេត្តនឹងចូលរួមច្រកដីដាក់បាវដើម្បីទប់ទឹកនៅតាមទំនប់ដែលអាចនឹងហៀរហូរកាត់ផ្លូវនាពេលខាងមុខក្នុងករណីដែលភ្លៀងនៅតែបន្តធ្លាក់ ។

សូមបញ្ជាក់ថា យោងតាមសេចក្ដីជូនដំណឹងបន្ថែម របស់ក្រសួងធនធានទឹកនិងឧតុនិយមស្ដីពីស្ថានភាពអាកាសធាតុប្រទេសកម្ពុជា នឹងទទួលរងនូវឥទ្ធិពលព្យុះទី១៩ ឈ្មោះ AERE ពេញមួយសប្ដាហ៍ទី២នៃខែតុលានេះ ហើយភ្លៀងនឹងបន្តធ្លាក់រាយប៉ាយកាន់តែច្រើននៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១២ដល់១៦ខែតុលាឆ្នាំ២០១៦ ក្នុងនោះខេត្តស្វាយរៀងនឹងអាចទទួលរងឥទ្ធិពលនេះ ហើយក៏អាចប្រឈមនឹងជំនន់ទឹកភ្លៀងខ្ពស់ជាងពេលកន្លងមកផងដែរ ៕

ទន្លេវ៉ៃគោ

ទន្លេវ៉ៃគោ

ទន្លេវ៉ៃគោ

ទន្លេវ៉ៃគោ

ទន្លេវ៉ៃគោ

ទន្លេវ៉ៃគោ

ទន្លេវ៉ៃគោ

ទន្លេវ៉ៃគោ

មតិយោបល់