ភ្នំពេញៈ យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណៈនេះមានបុរសម្នាក់ សង្ស័យថាបែកថ្នាំញៀន បានឡើងទៅលើដំបូលផ្ទះ បម្រុងលោតទម្លាក់ខ្លួនចុះមកខាងក្រោម ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមនិងសមត្ថកិច្ចជាច្រើននាក់ចុះមកអន្តរាគមន៍ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទី រសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ហើយរហូតមកទល់នឹងពេលនេះ សមត្ថកិច្ចកំពុងរកគ្រប់វិធីសាស្ត្រ ដើម្បីឲ្យបុរសខាងលើ ចុះមកខាងក្រោមវិញ ចៀសវាងមានគ្រោះថ្នាក់ កើតឡើងប៉ះពាល់ដល់អាយុជីវិត ប៉ុន្តែជាលទ្ធផលបុរសខាងលើនេះ នៅមិនទាន់ចុះមកវិញនៅឡើយនោះទេ ។
ព័ត៌មានលម្អិត Post News នឹងផ្សាយជូនពេលក្រោយបន្តទៀត ៕
មតិយោបល់