ព័ត៌មានជាតិ

រថយន្តបាឡែនបើកលឿន បុករថយន្តតាកូម៉ា ខ្ទាតធ្លាក់ផ្លូវ៦០ម៉ែត្រ!..

កណ្តាល: កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត បណ្តាលឲ្យរងបួសធ្ងន់បុរសម្នាក់ នៅលើផ្លូវបំបែកជាបួន៦០ម៉ែត្រ នៅភូមិបត្តាជីសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បង្កឡើងដោយរថយន្តមួយគ្រឿង ម៉ាក កាមរីបាឡែន ពណ៌ទឹកមាស គ្មានស្លាកលេខ អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីលិចមកកើត លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្តTacoma ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ ចាន់ តារា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ និងអ្នករួមដំណើរជាមួយឈ្មោះ មឿង អេងរិទ្ធី ភេទប្រុស អាយុ៥ឆ្នាំ រងរបួសធ្ងន់ ត្រូវបងប្អូនបញ្ជូនទៅមន្ទីរពេទ្យនៅភ្នំពេញ ដើម្បីសង្គ្រោះមានទីលំនៅជាមួយអ្នកបើកបររថយន្តTacoma បើកបរក្នុងទិសដៅពីត្បូងទៅជើង។

មូលហេតុមកពី អ្នកបើកបររថយន្តកាមរីបាឡែនបើកក្នុងល្បឿនលឿនមិនគោរពសិទ្ធអាទិភាព៕

មតិយោបល់