ព័ត៌មានជាតិ

មុននេះបន្តិច បុរសម្នាក់ ធ្លាក់ពីលើអគារសំណង់កម្ពស់៤ជាន់ បែកក្បាលស្លាប់ភ្លាមៗ

ភ្នំពេញ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅមុននេះបន្តិចមានបុរសម្នាក់ ដែលគេដឹងថា ជាកម្មករសំណង់បានធ្លាក់ពីលើអគារសំណង់ផ្ទះល្វែងកម្ពស់៤ជាន់ បណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដែលមានទីតាំងស្ថិតនៅក្បែរផ្លូវចូលវត្តឫស្សីស្រស់ទល់មុខវត្តនិរោធន៍ ក្នុងសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមសេចក្តីរាយការណ៍បានបញ្ជាក់ថា ជនរងគ្រោះដែលធ្លាក់ស្លាប់ខាងលើនេះ ជាបុរសពោះម៉ាយកូនមួយ អាយុជាង២៦ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ បានមកធ្វើជាកម្មករសំណង់នៅចំណុចកើតហេតុបានត្រឹមតែរយ:ពេលខ្លីប៉ុណ្ណោះ ស្រាប់តែជួបហេតុការណ៍បែបនេះ។

ក្រោយទទួលព័ត៌មានសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យលើសាកសព៕

ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយទៀត៖

មតិយោបល់