ព័ត៌មានជាតិ

ពលរដ្ឋរិះគន់ថា ផ្លូវជាតិលេខ៥ រងការខូចខាតថ្នាក់ហ្នឹងហើយ អាជ្ញាធរមិនអើពើទៀត

ភ្នំពេញៈ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៥ បានរិះគន់ទៅលើអាជ្ញាធរ អំពើបញ្ហាផ្លូវជាតិលេខ៥ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយមានគ្រលុកតូច-ធំជាច្រើន អាចប្រឈមគ្រោះថ្នាក់ដល់អ្នកដំណើរជាយថាហេតុ ប៉ុន្តែគេមិនឃើញអាជ្ញាធរសង្កាត់ ឬខណ្ឌចុះមកដោះស្រាយអំពើបញ្ហានេះឡើយ។

ជាក់ស្ដែង គឺចាប់ពីផ្លូវជាតិលេខ៥ កែងនឹងផ្លូវលេខ៥៩៨ ក្នុងខណ្ឌឫស្សីកែវ សង្កាត់ស្វាយប៉ាក រហូតដល់ចំណុចស្ពាន លី យ៉ុងផាត់ មានគ្រលុកតូច-ធំ សូម្បីតែរថយន្ត និងម៉ូតូក៏ពិបាកធ្វើដំណើរឆ្លងកាត់ គឺដោយសារតែនៅទីនោះ សម្បូរទៅដោយដេប៉ូបូមខ្សាច់ធំៗជាច្រើនកន្លែង ដែលជាហេតុនាំឲ្យផ្លូវមួយខ្សែខាងលើនេះ មានភក់បែកម៉ាំ និងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

សូម្បីតែគ្រលុកនៅមុខយឿត្រី តាមបណ្តោយផ្លូវជាតិលេខ៥ ដែលស្ថិតនៅក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ក៏អាចបណ្តាលឲ្យគ្រោះថ្នាក់ដល់អ្នកដំណើរផងដែរ។ ទាក់ទិនបញ្ហាផ្លូវខូចខាងលើនេះ ប្រជាពលរដ្ឋបានសម្តែងការព្រួយបារម្ភថា មេឃមិនភ្លៀងមិនអ្វីទេ គ្រាន់តែពិបាកបើកបរបន្តិច តែនៅពេលយប់ ឬក៏មេឃមានភ្លៀងវាមានភក់បែកម៉ាំ អ្នកបើកបរម៉ូតូអាចមានគ្រោះថ្នាក់ជាយថាហេតុ ពេលខ្លះទឹកសាចមកទទឹកខ្លួន ហើយពេលខ្លះទៀតជិះៗធ្លាក់គ្រលុក បណ្តាលឲ្យដួលរងរបួស។

ជាចុងក្រោយ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៥ បានសំណូមពរទៅដល់លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ មេត្តាជួយចុះមកពិនិត្យមើលផ្លូវខាងលើនេះផង ព្រោះផ្លូវនេះបានរងការខូតខាតយ៉ាងធ្ងន់ធ្ងរ ដោយសារតែរថយន្តដឹកខ្សាច់ និងថ្ម៕

https://youtu.be/wGRgeGM2_ic

photo_2016-10-12_17-46-21photo_2016-10-12_17-46-06photo_2016-10-12_17-46-08photo_2016-10-12_17-46-10photo_2016-10-12_17-46-12photo_2016-10-12_17-46-13photo_2016-10-12_17-46-16photo_2016-10-12_17-46-18photo_2016-10-12_17-46-20

មតិយោបល់