រតនគិរីៈ កម្លាំងប៉េអឹមលើផ្ទៃប្រទេស បានសហការជាមួយកម្លាំងប៉េអឹមស្រុកកូនមុំ កម្លាំងសឹករងស្រុក និងជំនាញរដ្ឋបាលព្រៃឈើលំផាត់ ក្រោមការសម្របសម្រួលពីលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ចុះបង្ក្រាបនឹងរឹបអូសឈើធ្នង់ និងសុក្រំជិត២០ម៉ែត្រគូប។
ប្រតិបត្តិការចុះបង្ក្រាបនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១២ ខែតុលាឆ្នាំ២០១៦ ត្រង់ចំណុចក្នុងដីចំការចន្ទីមួយកន្លែង ស្ថិតនៅភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។ បើតាមការឲ្យដឹងពីលោកវរសេនីយ៍ត្រី នុត ប៉ូលិន បានឲ្យដឹងនៅរសៀលថ្ងៃទី១២ ខែតុលានេះថា កម្លាំងលោកបានសហការជាមួយកម្លាំងមូលដ្ឋានបានចុះបង្ក្រាបនឹងរឹបអូសឈើនេះមានចំនួនជិត២០ម៉ែត្រគូបឯណោះ មានប្រភេទឈើធ្នង់ និងឈើសុក្រំផងដែរ។
លោកបានបន្តទៀតថា ឈើទាំងអស់នេះបានរឹបអូសពីក្រុមឈ្មួញ ដែលបានយកមកលាក់ទុក រួមហើយនឹងប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើ យកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់