ព័ត៌មានជាតិ

អភិបាលខណ្ឌដូនពេញ៖ បើនៅតែយកលើសសៀវភៅបន្ទុកទៀត នឹងចាត់ការតាមនិតិវិធីច្បាប់

ភ្នំពេញៈ នៅរសៀលថ្ងៃទី១២ ខែតុលានេះ នៅសាលាខណ្ឌដូនពេញ មានកិច្ចប្រជុំស្តីពីបញ្ហាយកភាស៊ីផ្ញើកង់ ម៉ូតូ រថយន្ត តាមផ្សារធំថ្មី ផ្សារកណ្តាល ផ្សារចាស់ ក្នុងខណ្ឌដូនពេញ ក្រោមអធិបតីភាពលោក គួច ចំរើន អភិបាលនៃគណ:អភិបាលខណ្ឌដូនពេញ។

ក្នុងកិច្ចប្រជុំនោះដែរដោយដោយមានការចូលរួមពីលោក លោក អ៊ុ សុភក្តី ព្រះរាជអាជ្ញារងសាលារាជធានីភ្នំពេញ, លោក ខាត់ យឿន អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ, លោកនាយក-នាយករងរដ្ឋបាល ប្រធានការិយាល័យ លោក-លោកស្រីប្រធានផ្សារទាំង៣ និងមន្ត្រីខណ្ឌ និងលោក លោកស្រីអ្នកម៉ៅការភាស៊ីកង់ ម៉ូតូ រថយន្តនៅផ្សារធំថ្មី ផ្សារកណ្តាល ផ្សារចាស់ ក្នុងខណ្ឌដូនពេញ។

របៀបវារៈក្នុងកិច្ចប្រជុំរួមមាន1-បញ្ហាការយកតំលៃភាស៊ីផ្ញើកង់ ម៉ូតូ រថយន្ត តាមការកំណត់សៀវភៅបន្ទុករបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ 2-បញ្ហាសណ្តាប់ធ្នាប់រថយន្តចតជុំវិញផ្សារ និង3-បញ្ហាផ្សេងៗ។

នៅក្នុងកិច្ចប្រជុំនេះផងដែរលោកអភិបាលបានបញ្ជាក់ថានឹងមិនអនុគ្រោះទៀតទេ គឺត្រូវតែអនុវត្តច្បាប់ហើយ គឺគ្មានជម្រើសទេ គឺអនុវត្តន៍តាមសៀវភៅបន្ទុកជាដាច់ខាត នេះជាការណែនាំលើកចុងក្រោយហើយ បើនៅតែល្មើសយកលុយលើសទៀតនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់៕

photo_2016-10-12_18-46-54photo_2016-10-12_18-47-23photo_2016-10-12_18-47-26photo_2016-10-12_18-47-28

មតិយោបល់