ព័ត៌មានជាតិ

បើករថយន្តគេចពីម៉ូតូជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត

ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ បានបើករថយន្តឡង់គ្រឺស័រទំនើប មួយគ្រឿង គេចចេញពីម៉ូតូមួយគ្រឿងទៀត ជ្រុលទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តខូចខាតយ៉ាងដំណំ ស្ថិតនៅចំណុច ស្តុបផ្សារទួលទំពូង តាមផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញរថយន្តមួយគ្រឿងម៉ាក ឡង់គ្រឺស័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 1I-8665 បើកបរដោយបុរសជនជាតិចិនម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ដោយបើកក្នុងល្បឿន ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើបានបើកគេចពីម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក ដែរជិះស្របគ្នានោះ ក៏រេចង្កូតរថយន្តជ្រុលទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវចំពីមុខយ៉ាងពេញទំហឹង បណ្តាយឲ្យរថយន្តបង្កខូចខាតផ្នែកខាងមុខ ហើយចំណែកអ្នកបើកបរមិនមានរងរបួសព្រោះបានពួងសុវត្ថិភាពផ្ទុះជួយទាន់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង យករថយន្តខាងលើនេះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តមកធ្វើការដោះស្រាយទៅតាមនិតីវិធីច្បាប់៕

គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់