Kevin McHugh ខ្សែប្រយុទ្ធរបស់ក្លឹប Finn Harps បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ ក្រោយពីកីឡាកររូបនេះបានដាច់ម្រាមដៃអំឡុងពេលជួបគ្រោះថ្នាក់ក្នុងពេលហ្វឹកហាត់។
រឿងអាក្រក់មួយនេះកើតឡើង ក្រោយពីកីឡាករវ័យ៣៦ឆ្នាំរូបនេះបានពាក់ចញ្ជៀន បន្ទាប់ពីរូបគេភ្ជាប់ពាក្យជាមួយសង្សារ។ ដោយហ្វឹកហាត់ទាំងដៃមានពាក់ចញ្ជៀននេះហើយ បានជាធ្វើឱ្យ Kevin ត្រូវដាច់ម្រាមដៃ ពោលគឺរូបគេបានជួបគ្រោះថ្នាក់ប៉ះទង្គិចគ្នាជាមួយសមាជិកក្រុមដទៃទៀត ហើយក៏ភ្លាត់រហូតដល់ដាច់ម្រាមដៃតែម្ដង។
ក្រោយពីដាច់ម្រាមដៃនោះមក Kevin បានប្រាប់ដល់ BBC ថារូបគេនឹងមិនចូលលេងបាល់ទាត់ទៀតទេ ដោយសូមប្រកាសឈប់ចាប់ពីពេលនេះតែម្ដង។ យ៉ាងណាមិញ ទោះជាឈប់ពីបាល់ទាត់ក៏ដោយ ប៉ុន្តែខ្សែប្រយុទ្ធរូបនេះនៅតែប្រកបអាជីពជាមួយបាល់ទាត់ដដែល ដោយរូបគេនឹងធ្វើជាគ្រូជំនួសនៅក្លឹបFinn Harps នេះតែម្ដង។
Finn Harps ជាក្លឹបបាល់ទាត់មួយនៅសាធារណអៀរឡង់ ដែលលេងនៅលីគកំពូលក្នុងប្រទេសមួយនេះ ខណៈដែល Kevin លេងនៅក្លឹបនេះបាន២ដងមកហើយ ដោយលេងនៅអំឡុងឆ្នាំ១៩៩៨ ដល់២០០៥ម្ដង និងចុងក្រោយនេះចូលលេងនៅឆ្នាំ២០១០ ហើយប្រកាសចូលនិវត្តន៍តែម្ដង៕
មតិយោបល់