Post News Media ព័ត៌មានជាតិ មន្ត្រីនគរបាល...

មន្ត្រីនគរបាលចរាចរណ៍ម្នាក់ជិះម៉ូតូត្រូវរថយន្តHightLanderបុកបណ្តាលឲ្យរងរបួសធ្ងន់

(ព្រះសីហនុ): បើតាមមន្ត្រីនគរបាល នៅវេលាម៉េាងប្រមាណ១២យប់ថ្ងៃទី៣១ខែមីនាឆ្នាំ២០១៦ នៅលើផ្លូវឯករាជ្យត្រង់ចំនុចមុខផ្ទះសំណាក់សឌីនី ស្ថិតក្នុង ភូមិ2 សង្កាត់3 ខេត្តព្រះសីហនុ មានករណីគ្រេាះថ្នាក់ចរាចរមួយបានកេីតបង្ករឡេីងដោយរថយន្តម៉ាក TOYOTA HightLander ពណ៌ខ្មៅ ស្លាកលេខភព2AB-4304 អ្នកបើកបរ ឈ្មោះ បេង គិកដាវីដូ ភេទប្រុស អាយុ 25ឆ្នាំ ជនជាតិខ្មែរ មុខរបរវិស្វករសំណង់ ទីលំនៅភូមិ៥ សង្កាត់បឹងកក់២ ខណ្ឌ ទួលគោក មានទិសដៅពី លិចកើត លុះមកដល់ចំនុចកើតហេតុ រថយន្តបានបត់ឆ្វេង បុកម៉ូតូម៉ាក Honda ICONពណ៌ផ្កាឈូកលាយពណ៍ស.ស្លាកលេខភ្នំពេញ1AQ-0379 អ្នកបើកបរឈ្មោះ វង់ សុភ័ក្ត្រ ភេទ ប្រុស អាយុ 26ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាលចរាចរ ទីលំនៅ ភូមិ2 សង្កាត់3 ខេត្តព្រះសីហនុ ខណ:រថយន្តនិងម៉ូតូមានទិសដៅបញ្ច្រាស់គ្នា ។
ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។ រីឯរថយន្តខូចខាតមធ្យម និងម៉ូតូខូចខាតធ្ងន់ យកទៅរក្សាទុកនៅការិល័យនគរបាលចរាចរផ្លូវគោក ៕

   
   

Loading...