ព័ត៌មានអន្តរជាតិ

លោកស្រី Nguyen Thi Kim Ngan ក្លាយជាប្រធានសភាវៀតណាម ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

(ហាណូយ)៖ សភាជាតិរបស់ប្រទេសវៀតណាម នៅថ្ងៃនេះបានសម្រេចតែងតាំងលោកស្រី Nguyen Thi Kim Ngan ឡើងធ្វើជាប្រធានសភា ជាស្ត្រីដំបូងមិនធ្លាប់ក្នុង​ប្រវត្តិសាស្ត្រ នៃប្រជាជាតិ អាស៊ីអាគ្នេយ៍មួយនេះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០១៦។
លោកស្រី Ngan បានទទួលការបោះឆ្នោតគាំទ្រ ៤៧២ លើ ៤៨១សំឡេង និង ស្បថចូលកាន់តំណែងជាប្រធានសភា ក្នុងសម័យប្រជុំលើកទី ១១ នៃកិច្ចប្រជុំសភាលើកទី១៣ របស់ សភាទីក្រុងហាណូយ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ក្រៅពីតំណែងជាប្រធានសភានេះ លោកស្រីក៏ត្រូវបានសមាជិកសភា បោះឆ្នោតគាំទ្រឲ្យធ្វើជាប្រធាននៃក្រុមប្រឹក្សាបោះឆ្នោតជាតិ ដោយសំឡេង ៤៦៧ លើ ៤៧៧ ផងដែរ។
គួរបញ្ជាក់ថា លោកស្រី Ngan មុននឹងក្លាយជាប្រធាននេះ លោកស្រីធ្លាប់កាន់តំណែងជាអនុប្រធាន សភា ចាប់តាំងពីខែកក្កដា ឆ្នាំ២០១១ មកម្ល៉េះ៕

   
 

មតិយោបល់