ព័ត៌មានជាតិ

អាវុធហត្ថចុះបង្ក្រាបផ្ទះកត់កន្ទុយលេខមួយកន្លែង ឃាត់ខ្លួនបានមនុស្ស៤នាក់

ភ្នំពេញ: កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសហការគ្នាជាមួយកម្លាំងសមត្ថកិច្ច និងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋាន ដែលមានការសម្របសម្រួល ដោយលោក សៀង សុខ ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការដឹកនាំកម្លាំងដោយ លោក វរសេនីយ៍ទោ ម៉ាំង សុខលុច ដោយផ្ទាល់ បានចុះបង្ក្រាបទីតាំងផ្ទះកត់កន្ទុយមួយកន្លែងឃាត់ខ្លួនបានមនុស្ស៤នាក់ ។

ប្រតិបត្តិការណ៍បង្ក្រាបនេះដែរ ធ្វើឡើងកាលពីវេលាម៉ោង២និង៤៥នាទី រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចទីតាំងកត់កន្ទុយលេខ(ឆ្នោត) ផ្ទះ២៨Fz តាមបណ្ដោយផ្លូវ៦១០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការណ៍នេះដែរ កម្លាំងបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី ៤នាក់ ក្នុងនោះមានប្រុសម្នាក់ ស្រី៣នាក់ រួមនឹងបន្តធ្វើការ ដកហូតសម្ភារ:រួមមាន ម៉ាស៊ីនគិតលេខ ចំនួន៦គ្រឿង,ម៉ាស៊ីនកូពី ០១គ្រឿង,ទូរស័ព្ទ០៣គ្រឿងរួមមានម៉ាក IPhone-6 ពណ៌ស ០១គ្រឿង ម៉ាក IPhone-5 ពណ៌ស ០១គ្រឿង និង IPad Mini ០១គ្រឿង ប្រើសម្រាប់បង្ហោះកន្ទុយលេខចេញក្រៅ និងលុយចំនួន ១,៤១៥,០០០ រៀល និង លុយដុល្លារចំនួន ៥០ដុល្លារ។

បច្ចុប្បន្នមនុស្សទាំង៤នាក់ និងវត្ថុតាង ត្រូវបានកម្លាំងនាំខ្លួនទៅកាន់ ការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថ រាជធានីភ្នំពេញ នាំយកទៅដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

កន្ទុយលេខ

កន្ទុយលេខ

កន្ទុយលេខ

កន្ទុយលេខ

កន្ទុយលេខ

កន្ទុយលេខ

កន្ទុយលេខ

មតិយោបល់