ក្រុមជម្រើសជាតិព្រុយណេ បាននាំយកខ្សែបម្រើ Faiq Jefri Bolkiah ដែលកំពុងលេងឲ្យក្រុមជើងឯកលីគកំពូលអង់គ្លេស Leicester City មកជួយក្រុម ដើម្បីដណ្តើមកៅអីវគ្គជម្រុះ AFF Suzuki Cup នៅកម្ពុជា សប្តាហ៍ក្រោយ។
Faiq ជាអតីតខ្សែប្រយុទ្ធក្នុងឈុតយុវជនថ្នាលរបស់ Chelsea និងប្តូរមកលេងឲ្យក្រុម Leicester នាពេលបច្ចុប្បន្ន បានមកហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិក្នុងសប្តាហ៍នេះ មុនចាកចេញមកកម្ពុជា។

កីឡាករវ័យក្មេងរូបនេះបានបញ្ចេញអារម្មណ៍ផ្ទាល់ខ្លួនថា « ខ្ញុំនឹងលេងនៅតំបន់បម្រើ ដើម្បីគាំទ្រខ្សែប្រយុទ្ធរបស់យើង ហើយខ្ញុំនឹងដើរតួរជាកីឡាករសំខាន់ក្នុងការនាំជម្រើសជាតិរបស់យើងឆ្លងវគ្គជម្រុះនេះ។»។
ជម្រើសជាតិព្រុយណេ នឹងមកដល់កម្ពុជាល្ងាចនេះ ខណៈជំនួបដំបូងរបស់ពួកគេនឹងប្រឈមតទល់ ទីម័រខាងកើត នាថ្ងៃទី១៥ ខែតុលា ខាងមុខ។
មតិយោបល់