ម៉ោង១២និង៣០ថ្ងៃនេះ ប្រធានាធិបតីចិនលោក ស៊ី ជីនភីង នឹងមកដល់កម្ពុជា

ភ្នំពេញៈ នៅម៉ោង១២និង៣០នាទីថ្ងៃត្រង់នេះ ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនភីង នឹងផ្តើមទស្សនកិច្ចជាលើកដំបូង មកកាន់ព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនេះ នឹងមានការចុះកិច្ចព្រមព្រៀងលើពិធីសាររហូតដល់ជាង២៨ពិធីសារផងដែរ។

ការចុះកិច្ចព្រមព្រៀងនេះ នឹងចូលរួមបើកច្រកសម្រាប់ទំនិញកសិផលកម្ពុជាទៅលើទីផ្សារប្រទេសចិន ឲ្យបានកាន់តែច្រើនថែមទៀត។ ការចុះកិច្ចព្រមព្រៀងនេះ ក៏ត្រូវបានគេមើលឃើញថា ជាការចុះកិច្ចព្រមព្រៀងដ៏ច្រើនបំផុតមិនធ្លាប់មានពីមុនមក។

គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីចិនចំនួន២រូបរួចមកហើយ ធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងទំនាក់ទំនងការទូតរយៈពេល៥៨ឆ្នាំកន្លងមកនេះ។ ប្រធានាធិបតីទាំង២រូបនោះរួមមាន លោកប្រធានាធិបតី ចាំង ស៊េមីង ទស្សនកិច្ចអំឡុងទសវត្សរ៍១៩៩០ និងនៅឆ្នាំ២០០០។ លោកប្រធានាធិបតី ហូ ជីងតាវ ទស្សនកិច្ចនៅឆ្នាំ២០១២។ ហើយថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ ប្រធានាធិបតីទី៣ គឺលោក ស៊ី ជីនភីង៕

%e1%9e%9f%e1%9f%8a%e1%9e%b8-%e1%9e%87%e1%9e%b8%e1%9e%93%e1%9e%97%e1%9e%b8%e1%9e%84%e1%9e%9f%e1%9f%8a%e1%9e%b8-%e1%9e%87%e1%9e%b8%e1%9e%93%e1%9e%97%e1%9e%b8%e1%9e%84-1

មតិយោបល់