ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាបានឃាត់ខ្លួនយុវជន៣នាក់ ខណៈដែលពួកគេកំពុងអង្គុយស្ពាយកាបូបនៅក្នុងវត្តព្រះពុទ្ធ កាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចក្នុងវត្តព្រះពុទ្ធ បណ្តោយផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍វាលវង់កំពុងល្បាតក្នុងមូលដ្ឋានស្រាប់តែ ឃើញក្មេងស្ទាវ៣នាក់កំពុងអង្គុយនៅក្នុងវត្តព្រះពុទ្ធមានបុណ្យ ដោយមានការសង្ស័យក៏ត្រូវកម្លាំងសមត្ថកិច្ច ហៅឲ្យឈប់រួចធ្វើការឃាត់ខ្លួនត្រួតពិនិត្យ និងរកឃើញមានដាវសាំមូរ៉ៃចំនួន៣។
សមត្ថកិច្ចបន្តថា ជនសង្ស័យទី១មានឈ្មោះ ទូច វណ្ណះ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅនិងមុខរបរមិនពិតប្រាដក ទី២មានឈ្មោះ ចាន់ ធី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅនិងមុខរបរមិនពិតប្រាដក និងទី៣មានឈ្មោះ ជា សូដា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅនិងមុខរបរមិនពិតប្រាដក ។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍វាលវង់ឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់