ភ្នំពេញៈ បាយកញ្ចប់រួមទាំងម្ហូបនិងទឹកសុទ្ធប្រមាណជាង១០០០ពាន់កញ្ចប់ ត្រូវបានក្រុមហ៊ុន UK Condo (UK មនុស្សធម៌)យកមកចែកជូនប្រជាពលរដ្ឋក្រីក្រី ដែលមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខ្មែរសូវៀត(ពេទ្យរុស្ស៊ី)នាព្រឹកថ្ងៃទី១៣ ខែតុលានេះ។
កម្មវិធីមនុស្សធម៌នេះ បានធ្វើឡើងតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអំពាវនាវដល់អ្នកធុរកិច្ច ក្រុមហ៊ុន រោងចក្រសហគ្រាស និងមន្រ្តីរាជការឲ្យជួយទិញស្រូវអង្ករពីប្រជាកសិករ ខណៈតម្លៃស្រូវអង្ករមានការធ្លាក់ចុះនៅដើមខែនេះ។
លោកឌី រ់ាដា នាយកប្រតិបត្តិក្រុមហ៊ុនUK កម្មវិធីនេះ បានលើកឡើងថា “UK condo បានចូលរួមជាមួយរាជរដ្ឋាភិបាលតាមការអំពាវនាវរបស់នាយករដ្ឋមន្រ្តី លើកិច្ចការមនុស្សធម៌ជាច្រើនលើក ដែលក្នុងនោះយើងបានចែកអង្កជូនបុគ្គលិកមន្ទីរពេទ្យខ្មែរសូវៀតចំនួន១៦តោនគិតជាទឹកប្រាក់ជាង១ម៉ឺនដុល្លារនិង បើកលក់អង្ករផ្កាម្លិះជាង៦០តោន ដែលបានទិញពីប្រជាកសិករមកលក់ជូនពលរដ្ឋក្រីក្រក្នុងរាជធានីភ្នំពេញ ក្នុងតម្លៃថោក តាមរយះលក់អង្ករមនុស្សធម៌គឺទិញ១០ គីឡូក្រាមថែមជូន១០គីឡូក្រាម។
លោកបន្តថា ក្រៅពីនោះយើងបានរៀបចំកម្មវិធីUKមនុស្សធម៌ចែកបាយជូនអ្នកជំងឺ នៅពេទ្យ គន្ធបុប្ផា គឺផ្តល់អាហារមួយពេល(១កញ្ចប់)ដល់ពលរដ្ឋខ្មែរយើងដែលមកសំរាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផានិងមន្ទីរពេទ្យ ខ្មែរសូវៀតនាពេលនេះ ក្នុងបំណង ដើម្បីចែករំលែកទុក្ខលំបាកមួយគ្រារបស់ពួកគាត់ បើទោះជាមិនបានគ្រប់គ្នា តែនេះជាទឹកចិត្តមនុស្សធម៌សម្រាប់ចូលរួមជួយដោះស្រាយបញ្ហាជាមួយរដ្ឋាភិបាល៕
មតិយោបល់