ខេត្តតាកែវ: នគរបាលស្រុកបាទីដឹកនាំដោយលោកវរសេនីយ៍ ឃុត ឡូ អធិការរងទទួលផែនយុត្តិធម៌នៃអធិការនគរបាលស្រុកបាទី បានបញ្ជាកម្លាំងព្រហ្មទណ្ឌឲ្យសហការជាមួយប៉ុស្តិ៍រដ្ឋបាលតាំងដូង ចុះប្រតិបត្តិការណ៍បង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀនបានពីរនាក់ភ្លាមៗតែម្តង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។
លោកវរសេនីយ៍ ឃុត ឡូ អធិការរងទទួលផែនយុត្តិធម៍ នៃអធិការនគរបាលស្រុកបាទី បានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ថន រិទ្ធា ភេទប្រុស អាយុ23ឆ្នាំ រស់នៅភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ និងទី២ឈ្មោះ ហ៊ិន គីមឡេង ភេទប្រុស អាយុ22ឆ្នាំ នៅភូមិត្រពាំងទួល ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកវត្ថុតាង ដកហូតបានថ្នាំញៀនចំនួន២០កញ្ចប់ និងសម្ភារៈមួយចំនួនទៀត។
លោកអធិការរងបានបញ្ជាក់ថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋថាមានករណីចែកចាយគ្រឿងញៀន ដូច្នេះរូបលោក ក៏បានបញ្ជាកម្លាំង ឲ្យចុះប្រតិបត្តិការណ៍ និងឃាត់ខ្លួនជនសង្ស័យ កំពុងចែកចាយគ្រឿងញៀនបានភ្លាមៗតែម្តង ។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធីច្បាប៕
មតិយោបល់