ចិនៈ ប្រភពព័ត៌មានក្នុងស្រុក នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ចិន បានកាត់ទោសអតីតមន្ត្រីជាន់ខ្ពស់ម្នាក់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទប្រព្រឹត្តិអំពើពុករលួយ ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។
លោក Tan Li ជាអភិបាលខេត្តកោះហៃណាន ត្រូវបានតុលាការនៅទីក្រុងភាគខាងត្បូងចិន កាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត ក្រោយរកឃើញថា លោកមានទោសពីបទស៊ីសំណូក ដោយតុលាការបានបញ្ជាឲ្យរឹបអូសទ្រព្យសម្បត្តិរបស់លោកទាំងអស់ ប្រគល់ចូលក្នុងរដ្ឋ៕
មតិយោបល់