សៀមរាបៈ អ្នកដើរលក់ជាលចំនួន២នាក់ ប្រហែលជាលក់ជាលមិនដាច់ក៏បែកគំនិតបង្កប់ឈើគ្រញូង ត្រូវមេព្រៃសង្កាត់ស្វាយលើក្របួចជាប់ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០១៦ នេះស្ថិតត្រង់ចំណុចឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។
មន្ត្រីរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានឲ្យដឹងថា កម្លាំងរដ្ឋបាលព្រៃឈើបានចាប់ម៉ូតូដឹកជាល បានចំនួន២គ្រឿង បន្ទាប់ពីឆែកឆេរទៅឃើញមានបង្កប់ឈើគ្រញូងពេញ។ មន្ត្រីដដែលបន្តថា ឈើគ្រញូងដែលចាប់បានមានចំនួន២៥ដុំ ស្មើ១៨៣គីឡូក្រាម។ ចំណែកអ្នកបើកបរ បន្ទាប់ពីឃើញសមត្ថកិច្ចដាក់ប៉ារាស់ក៏ផ្ដួលម៉ូតូរត់គេចខ្លួនបាត់តែម្ដង។
បច្ចុប្បន្ននេះ ម៉ូតូនិងឈើគ្រញូងត្រូវបាន កម្លាំងរដ្ឋបាលព្រៃឈើយកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់