ព័ត៌មានជាតិ

ក្មេងប្រុសអាយុ១៥ឆ្នាំ ចាប់រំលោភក្មេងស្រីអាយុ១១ឆ្នាំ

កណ្ដាលៈ ក្មេងប្រុសម្នាក់ បាននាំក្មេងស្រីម្នាក់ទៅស្ទួងត្រី ហើយឃើញឱកាសល្អ ស្រាប់តែធ្វើសកម្មភាពចាប់ក្មេងស្រីរូបនោះចូលគម្ពោធព្រៃ រួចរំលោភរហូតដល់បានសម្រេច។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិអូរស្លាត ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។

ក្មេងប្រុងសង្ស័យឈ្មោះ ខេន សៅវណ្ណា អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិធម្មស្រះ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។ ក្មេងស្រីរងគ្រោះឈ្មោះ ឡ.ខ.ន អាយុ១១ឆ្នាំ ជនជាតិខ្មែរ។

ក្មេងប្រុងសង្ស័យបានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ ខ្លួន (ក្មេងប្រុងសង្ស័យ)បានទៅស្ទូចត្រីនៅចំណុចកើតហេតុ ពេលនោះក្មេងស្រីរងគ្រោះបានមកសុំសន្ទួចត្រីជាមួយខ្លួន (ក្មេងប្រុងសង្ស័យ) ដែរ បន្ទាប់មកខ្លួនក៏បាននិយាយលួងលោមក្មេងស្រីរងគ្រោះចូលក្នុងគម្ពោធព្រៃរួចធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច ហើយរត់ចេញទៅបាត់។

ប្រភពពីឪពុកក្មេងស្រីរងគ្រោះបានឲ្យដឹងថា ខណៈរូបគាត់ត្រលប់មកពីរកថ្នាំខ្មែរទុកសម្រាប់ឲ្យប្រពន្ធដាំផឹកនៅពេលសម្រាលកូន ស្រាប់តែឃើញក្មេងប្រុងសង្ស័យរត់ចេញពីគម្ពោធព្រៃ រួចមករូបគាត់ (ឪពុកក្មេងរងគ្រោះ) ក៏បានបន្តដំណើរមកដល់ផ្ទះ ហើយឃើញកូនស្រីមានឈាមហូរតាមទ្វារមាស ក៏សង្ស័យថា ឈ្មោះ ខេន សៅវណ្ណា ចាប់រំលោភកូនគាត់ បន្ទាប់មកក៏រាយការណ៍ប្ដឹងទៅនគរបាលប៉ុស្តិ៍ភ្នំបាត និងនាំយកកូនទៅកាន់មណ្ឌលសុខភាពឃុំភ្នំបាត រហូតដល់ម៉ោង២៤យប់ថ្ងៃដដែល បានបញ្ជូនកូនទៅព្យាបាលនៅមន្ទីរពេទ្យគន្ឋបុប្ផាក្រុងភ្នំពេញ។

ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ភ្នំបាត ធ្វើការឃាត់ខ្លួនក្មេងប្រុងសង្ស័យ បាននៅវេលាម៉ោង១០និង៤៥នាទីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ហើយបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់បន្ត៕

photo_2016-10-13_16-41-13

មតិយោបល់